អេមើតុន នឹងធ្វើជាប្រធានក្រុមអូស្ត្រាលី ប្រកួតជាមួយម៉ែនញូ
កីឡាករវ័យ ៣៤ឆ្នាំរូបនេះ បច្ចុប្បន្នលេងឲ្យក្រុមស៊ីដនី អេហ្វស៊ី (Sydney FC) បន្ទាប់ពីគាត់ចំណាយពេលអស់៩ឆ្នាំ នៅក្នុងកីឡាដ្ឋាន អេវ៉ូដផាក (Ewood Park)។ ជាមួយនឹងបទពិសោធដ៏ច្រើនរបស់គាត់ នៅក្នុងប្រទេសអង់គ្លេសនេះ បានធ្វើឲ្យលោកគ្រូបង្វឹក អេនចេ ផូសតេកូកឡូ (Ange Postecoglou) សម្រេចចិត្តឲ្យរូបគាត់ ដឹកនាំតារាឆ្នើមប្រចាំលីកអូស្ត្រាលី ក្នុងការប្រកួតនាកីឡាដ្ឋាន អេអិនស្ស៊ិដ (ANZ Stadium)។
អេមើតុន ដែលបានចូលលេងឲ្យក្រុមប្លែកបឺន ប្រមាណជិត២៥០ប្រកួត បាននិយាយថា គាត់ពិតជារីករាយ និងមានកិត្តិយសខ្លាំងណាស់ ដែលបានធ្វើជាប្រធានក្រុម ក្នុងការប្រកួតជាមួយក្រុមដ៏ធំបំផុតរបស់ពិភពលោក (ម៉ែនញូ) និងជាក្រុមដ៏មានប្រជាប្រិយភាពបំផុត។
ខ្សែបម្រើរូបនេះ បាននិយាយនៅលើគេហទំព័រ របស់សហព័ន្ធបាល់ទាត់ ប្រទេសអូស្ត្រាលី (FFA) ថា៖ «វាជាកិត្តិយសដ៏ធំធេងបំផុត ដែលខ្ញុំជាប់ឈ្មោះជាប្រធានក្រុម របស់តារាឆ្នើម [...]