លី ឡាយស្រេង៖ ព្រះមហាក្សត្រី មុនីនាថ សីហនុ គួរធ្វើនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន២ឆ្នាំ
បើទោះជាជម្លោះនយោបាយកម្ពុជា មានភាពកាន់តែជ្រាលជ្រៅ និងមជ្ឈដ្ឋានទូទៅ ជាបន្តបន្ទាប់កាន់តែច្រើនឡើង ទទូចឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី យាងចូលធ្វើអន្តរាគមន៍ដើម្បីបិទបញ្ចប់វិវាទនយោបាយដ៏តឹងតែងនេះក្តី ក៏រហូតមកដល់ពេលនេះ ព្រះមហាក្សត្រ នរោត្ត សីហមុនី នៅតែបន្តភាពស្ងៀមស្ងាត់នៅឡើយ។ ការរក្សាភាពស្ងៀមស្ងាត់របស់ព្រះមហាក្សត្រ ក្នុងកាលៈទេសៈនេះ បានជម្រុញឲ្យមន្រ្តីគណបក្សហ្វ៊ុនស៊ិនប៉ិចស្នើដល់ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងចូលធ្វើអន្តរាគមន៍ដើម្បី បញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ។

ដំណើរយ៉ាងត្រឡប់វិញ របស់ព្រះមហាក្សត្រនរោត្ដម សីហមុនី និងព្រះមហាក្សត្រី មុនីនាថ សីហនុ នៅព្រលានយន្ដហោះភ្នំពេញ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ខាងឆ្វេង) និងលោក នាយករដ្ឋមន្ត្រីវៀតណាម លោក ងឹយេន តាន់ដុង នៅទីក្រុងណានណីង ប្រទេសចិន។ (រូបថត VNA)

