កម្ពុជាគ្មានសមត្ថភាពតាមសំណើរអូស្រ្តាលី យកជនភៀសខ្លួនមកនៅ?
សកម្មជនសិទ្ធិមនុស្សបានលើកឡើងថា ប្រទេសកម្ពុជាមិនមានលក្ខណៈសម្បត្តិល្អ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលយកជនភៀសខ្លួន ឲ្យមករស់នៅប្រទេសកម្ពុជា ជាអចិនន្ត្រៃយ៍បានទេ។ ការលើកឡើងរបស់មន្រ្តីសិទ្ធិមនុស្ស គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងពិចារណា លើសំណើររបស់ប្រទេសអូស្រ្តាលី ឲ្យប្រទេសកម្ពុជា ទទួលយកជនភៀសខ្លួន ចម្រុះជាតិសាសន៍ ឲ្យរស់នៅប្រទេសកម្ពុជា។
លោកតូនី អាបុត នាយករដ្ឋមន្ត្រីអូស្ត្រាលី។ (រូបថត abc.net.au)
សិទ្ធិ - លោកតូនី អាបុត (Tony Abbott) នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងនៅថ្ងៃទី០៣ ខែមេសា ថា សំណើររបស់រដ្ឋាភិបាលអូស្ត្រាលី ដែលបានស្នើឲ្យកម្ពុជា ទទួលយកជនភៀសខ្លួនដែលមានបំណងសុំសិទ្ធិជ្រកកោននៅប្រទេស អូស្ត្រាលី ជាភារៈកិច្ចរបស់កម្ពុជា [...]