ព្យុះដ៏កំណាច បោកបក់នៅតៃវ៉ាន់បន្តមកដល់ចិន ធ្វើឲ្យស្លាប់ម្នាក់ (VDO)
ខ្យល់ព្យុះដ៏កំណាចមួយ បានបោកបក់ទៅលើផ្នែកខាងជើងនៃកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ទី១៣ខែកក្កដានេះ ធ្វើឲ្យមានមនុស្សម្នាក់ស្លាប់យ៉ាងហោចណាស់ម្នាក់ និងមនុស្សជាច្រើនរយពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់នៅជាប់នឹងមហាសមុទ្រ។ ខ្យល់ព្យុះបានបន្តដំណើររបស់ខ្លួន ទៅកាន់ផ្នែកអាគ្នេយ៍នៃប្រទេសចិនជាបន្តទៀត នៅរសៀលថ្ងៃដដែល។
ដើមឈើបាក់រលំលើរថយន្ដ និងការខូតខាតដទៃៗទៀតជាច្រើន នៅតៃវ៉ាន់។ (រូបថត MARK RALSTON. AFP)
ខ្យល់ព្យុះដែលមានឈ្មោះថា ស៊ូលីក (Soulik) បានបង្កឲ្យមានបញ្ហាដឹកជញ្ជូន និងការផ្លាស់ប្ដូរពាណិជ្ជកម្ម នៅកោះទាំងមូល។ ក្រុមអ្នកជួយសង្គ្រោះបានរាយបណ្ដាក់គ្នានៅជុំវិញទីក្រុងតៃប៊ិ និងតំបន់ជាយក្រុង ដើម្បីតភ្ជាប់ចរន្ដអគ្គិសនី សម្រាប់បណ្ដាជនជាង៥២០ពាន់នាក់ ដែលបានរស់នៅក្នុងភាពងងឹតកាលពីយប់កន្លងមក [...]