Posts by "អ៊ុម វ៉ារី"

ពិធី​ដង្ហែ​សព ជា ស៊ីម ប្រធាន​បក្ស​​ប្រជាជន​កម្ពុជា (pic)

ពិធី​ដង្ហែ​សព ជា ស៊ីម ប្រធាន​បក្ស​​ប្រជាជន​កម្ពុជា (pic)

អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម បានទទួលមរណភាព ក្នុង​ជន្មា​យុ​៨២ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។ នាវេលាម៉ោង ជាង៧ព្រឹក ថ្ងៃទី១៩ ខែមិថុនា សពរបស់លោក ត្រូវបានដង្ហែ ពីភូមិគ្រឹះរបស់លោក នាបុរីចំការមន មកកាន់មេរុ នៅសួន​ច្បារមុខ​វត្ត​បទុមវត្តី។ ហើយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រទានភ្លើងបូជាសព នាម៉ោងជិត៤រសៀល ថ្ងៃដដែល។

ក្បួនដង្ហែរដោយថ្មើរជើង ត្រូវបានរៀបឡើង ជាផែននៃយុវជន ប្រជាពលរដ្ឋ មកពីបណ្តាខេត្តនានា មន្ត្រីរាជការ​គ្រប់ជាន់ថ្នាក់ អង្គទូតនានា។ ក្នុងពិធីដង្ហែ និងបូជាសពនេះ យ៉ាងហោចណាស់ មានស្ថានីយទូរទស្សន៍ចំនួនប្រាំ បាននឹងកំពុងធ្វើការផ្សារបន្តរផ្ទាល់។

» សូមទស្សនារូបភាព ពីពិធីបុណ្យនេះ ដូចខាងក្រោម៖

នរោត្តម រណឫទ្ធិ៖ ត្រូវ​មាន​ច្បាប់ NGO តែ NGO ក៏​ជា​អ្នក​សម្រេច​ដែរ

នរោត្តម រណឫទ្ធិ៖ ត្រូវ​មាន​ច្បាប់ NGO តែ NGO ក៏​ជា​អ្នក​សម្រេច​ដែរ

ប្រសិនបើសេចក្ដីព្រាងច្បាប់ ស្តីពី«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» កំពុងត្រូវបានរដ្ឋសភាកម្ពុជា ទទួល​យកមកពិនិត្យ បន្ទាប់រងនូវភាពចម្រូងចម្រាស រវាងរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលនោះ ស្រាប់តែ​ពេលនេះ គេបានឮប្រតិកម្មជាលើកដំបូង រស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ីនប៉ិច ដោយព្រះអង្គបានគាំទ្រ ឲ្យមានច្បាប់នេះ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែប្រធានគណបក្សហ្វុនស៊ីនប៉ិចអង្គ​នេះ បានមានបន្ទូលថា ក្រុមអង្គការសង្គមស៊ីវិល ក៏គួរជាអ្នកសម្រេច ទៅលើច្បាប់នេះដែរ។

ការលើកឡើងរបស់ព្រះអង្គ ត្រូវបានធ្វើឡើង នៅចំពោះមុខ ក្រុមអ្នកសារព័ត៌មាន នាស្នាក់ការគណបក្ស​ហ្វុនស៊ីនប៉ិច កាលបីព្រឹកថ្ងៃទី១៨ ខេមិថុនា ឆ្នាំ២០១៥។ ព្រះរាជបុត្រ នៃអតីតព្រះមហារវក្សត្រ នរោត្ដម សីហនុ បានបង្ហាញ ពីការយល់ឃើញរបស់ទ្រង់ថា អង្គការក្រៅរដ្ឋាភិបាល មានតួនាទីធំធេង ក្នុងសង្គម​កម្ពុជា។ ព្រះអង្គបាន​លើក​ឡើង​ថា ដើម្បី ថែរក្សានូវអ្វី [...]

សម្ភាស៖ ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ឥណ្ឌូនេស៊ី បន្ទាប់​ពី​ឃ្លាត​ច្រើន​ឆ្នាំ

សម្ភាស៖ ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ឥណ្ឌូនេស៊ី បន្ទាប់​ពី​ឃ្លាត​ច្រើន​ឆ្នាំ

នាព្រឹកថ្ងៃទី១៨ មិថុនានេះ ពលករខ្មែរចំនួនទាំង២៣០នាក់ ដែលអាជ្ញាធរឥណ្ឌូណេស៊ី ឃាត់ខ្លួននៅកោះអំបន់ (Ambon) បានត្រឡប់ មកដល់កម្ពុជាវិញហើយ ចំនួន២១៣នាក់ ឯពលករចំនួន១៧នាក់ទៀត នឹងត្រឡប់មក​ដល់​មាតុភូមិវិញ នារសៀលថ្ងៃដដែល។ ពលករមួយចំនួន បានស្ម័គ្រចិត្តផ្ដល់កិច្ចសម្ភាស ជាមួយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ដូចខាងក្រោម។

លោក មុំ បារាំង មកពីខេត្តបន្ទាយមានជ័យ បានលើកឡើងថា លោកបានទៅចុះទូកនេសាទនេះ ដំបូង​ឡើយ​ឆ្លងកាត់ និងមានស្គាល់មិត្តភ័ក្រម្នាក់ ដែលបាននាំចុះទូកនេសាទថៃ ហើយបានបន្តចុះ ទៅដល់ប្រទេស​ឥណ្ឌូណេស៊ី។ លោកថាការរស់នៅ លើទូកនេសាទនោះ គ្មានការគាបសង្កត់ឡើយ ដូចជាការធ្វើ ឬការរស់នៅ​ប្រចាំថ្ងៃ។ ក្នុងមួយខែលោកទទួលបានប្រាក់បៀវត្យជាង«ប្រាំបួនពាន់បាត»។ លោកបានបន្តថា ក្នុងប្រទេស​ឥណ្ឌូនេស៊ីរូបលោក និងកម្មករមួយចំនួនទៀត ត្រូវអាជ្ញាធរឥណ្ឌូនេស៊ី ចោទប្រកាន់ថារស់នៅខុសច្បាប់ និង​បាន​ចាប់ទូកទុក៤ថ្ងៃ [...]

សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់ ថា​ខ្លួន​ត្រូវ​ជន​អនាមិក​ផ្លុង​ពស់​គម្រាម

សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់ ថា​ខ្លួន​ត្រូវ​ជន​អនាមិក​ផ្លុង​ពស់​គម្រាម

តើនរណាម្នាក់ ដែលមិនភ្ញាក់ផ្អើល នៅពេលបានបើកទ្វាផ្ទះ នៅព្រឹកព្រលឹមឡើង ស្រាប់តែឃើញ មានពស់​មួយ​ក្បាល នៅខាងមុខផ្ទះនោះ? ប៉ុន្តែសម្រាប់លោក ណៃ វង់ដា និងគ្រួសារ វិញ ករណីនេះ មិនត្រឹមជាការ​ភ្ញាក់​ផ្អើល មួយធម្មតានោះទេ។ លោកបានអះអាងថា នេះជាការគម្រាមមួយ ទៅលើរូបលោក ដែលជាសកម្មជនសិទ្ធិ​មនុស្ស។

បើទោះជាពស់នោះ ជាពស់ស្លាប់ ដែលត្រូវគេច្រកក្នុងស្បោង យកមកដាក់ចោល នៅខាងមុខផ្ទះលេខ ១០អេ ផ្លូវ៣៦១ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក៏ដោយ តែអនុប្រធានផ្នែកសិទ្ធិមនុស្ស និង​ជំនួយ​ការផ្នែកច្បាប់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា បានថ្លែងអះអាង ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថាជាចេតនា របស់ជនអនាមិក ក្នុងការ«គម្រាម»លោកតែម្តង។ លោកបានធ្វើការ​សន្និដ្ឋាន​ថា៖ «ទីមួយ នៅភ្នំពេញគ្មានទេ ប្រភេទពស់អញ្ចឹង។ ទីពីរ ច្រកស្បោង យកមកដាក់មុខផ្ទះ ហើយបញ្ចេញក្បាល​ពស់ងាប់នោះ ថែមទាំងលានអណ្តាតមកទៀត [...]

សេចក្តី​ព្រាង​ច្បាប់ NGO បាន​មក​ដល់​រដ្ឋសភា

សេចក្តី​ព្រាង​ច្បាប់ NGO បាន​មក​ដល់​រដ្ឋសភា

សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស ស្ដីពីការគ្រប់គ្រង ទៅលើ«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» នៅកម្ពុជា ទីបំផុតទៅ ត្រូវបានបញ្ជូនមកដល់ដៃរដ្ឋសភាហើយ បើទោះជាមានការទាមទារតវ៉ា ពីសំណាក់អង្គការ​សមាគម​ជាច្រើន ដើម្បីឲ្យមានការពិភាក្សាគ្នា ឲ្យបានល្អិតល្អន់ជាមុនសិន នោះក៏ដោយ។

នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយ ពីលោក ឈាង វុន អ្នក​នាំ​ពាក្យរដ្ឋសភាបានទេ ដោយភ្ជាប់ទំនាក់ទំនងមិនបាន។ តែលោកធ្លាប់បានអះអាង នាពេលកន្លងមកថា ក្រោយពី​សេចក្តីព្រាងច្បាប់នេះ បានចូលដល់រដ្ឋសភា តាមរយៈគណៈកម្មការអចិន្ត្រៃយ៍នៃសភា នឹងបញ្ជូនទៅ​គណៈ​កម្មា​ធិការជំនាញ របស់រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចរៀបចំ ឲ្យមានសិក្ខាសាលា ជាសាធារណៈមួយ ក្នុង​ការ​ពិគ្រោះយោបល់បន្ថែម ជាមួយភាកីពាក់ព័ន្ធទាំងអស់។ លោកបានបន្តថា ក្រោយពីសិក្ខាសាលា ជាសាធារណៈ​នោះ ត្រូវបានបញ្ចប់ រាល់មតិយោបល់បន្ថែមនោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...