ព្រះភិក្ខុសៀង សុវណ្ណារ៉ា៖ ព្រះសង្ឃនិងខ្មែរក្រោម នឹងមានសិទ្ធិសេរីភាព
ក្រោយជំនួបជាមួយក្រសួងការបរទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងវិបត្តិដែលខ្មែរកម្ពុជាក្រោមកំពុងជួបប្រទះនោះ ព្រះភិក្ខុសង្ឃអង្គ សៀង សុវណ្ណារ៉ា បានបង្ហាញនូវការសង្ឃឹមយ៉ាងមុតមាំ ចំពោះក្រសួងមួយនេះ(ការបរទេសកម្ពុជា) ក្នុងការជួយពន្លឿនដោះស្រាយនូវបញ្ហាសិទ្ធិ សេរីភាពសម្រាប់ខ្មែរកម្ពុជាក្រោមចាប់ពីពេលនេះតទៅ។
ព្រះភិក្ខុសង្ឃអង្គ សៀង សុវណ្ណារ៉ា ប្រធានស្តីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម។
រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដី ព្រះភិក្ខុសង្ឃអង្គ សៀង សុវណ្ណារ៉ា ប្រធានស្តីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម មិនបានបញ្ជាក់ពីលទ្ធផលនៃជំនួបនោះទេ។ ព្រះអង្គគ្រាន់តែបង្ហាញពីការសន្យា របស់ក្រសួងនេះចំពោះសមាគមថា មិនយូរនោះទេ ក្រសូងនឹងដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្មែរ [...]