ក្រុមអ្នកតវ៉ា៖ រដ្ឋាភិបាលគួរប្រើច្បាប់«រដ្ឋធម្មនុញ្ញ» កុំប្រើច្បាប់«បក្ស»
«ការរឹតបណ្តឹងផ្នែកសន្តិសុខរបស់រដ្ឋាភិបាល មកលើការជួបជុំរបស់ប្រជាពលរដ្ឋ ជារឿងមួយធ្វើឲ្យ លិទ្ធិប្រជាធិបតេយ្យរបស់យើងដើរថយក្រោយបន្តិច។ យើងនិងធ្វើការចចារ ជាមួយរដ្ឋាភិបាលលើរឿងហ្នឹង។ ឯការផ្លាស់ប្តូរ (វា)អាស្រ័យលើអារម្មណ៍ អាស្រ័យលើឆន្ទៈ អាស្រ័យលើទឹកចិត្តបុគ្គលកាន់តួនាទីហ្នឹង។» នេះជាការលើកឡើងរបស់លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា។
ក្រុមអ្នកតវ៉ាយកញត្តិដាក់តាមស្ថានទូត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិសេរីភាព - ក្នុងការហែរញត្ដិដាក់តាមស្ថានទូតនានា របស់តំណាងសង្គមស៊ីវិលជិតពីររយ(១៩៧)អង្គការ សមាគម ដើម្បីឲ្យទូតទាំងនោះបញ្ជូននូវញតិនេះ [...]