ពុង ឈីវកេក ត្រូវបានច្រានចេញពីសមាជិក គ.ជ.ប ដោយច្បាប់ គ.ជ.ប ថ្មី?
លោក ប៊ិន ឈិន ប្រធានក្រុមការងារ នៃកិច្ចប្រជុំបច្ចេកទេសមកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងដោយសំអាងលើច្បាប់ថ្មី ក្នុងការទាត់ចោលលោកស្រី ពុង ឈីវកេក ចេញពីសមាជិកទីប្រាំបួនរបស់ គ.ជ.ប។ លោកបានបញ្ជាក់ថា ការដែលព្រាងច្បាប់ គ.ជ.ប នេះ ធ្វើឡើង ដោយកំណត់យក«សញ្ជាតិតែមួយ»សម្រាប់សមាជិក គ.ជ.ប និងមិនបានសំដៅឆ្ពោះទៅដល់បុគ្គលណាម្នាក់ឡើយ។
«ត្រង់ចំណុចសញ្ជាតិ។ សញ្ជាតិខ្មែរពីកំណើត និងសញ្ជាតិខ្មែរតែមួយគត់។ អាមួយគត់ហ្នឹង មិនឲ្យមានសញ្ជាតិពីរនោះទេ មិនឲ្យមានសញ្ជាតិពីរទេ។ មកធ្វើជាសមាជិក គ.ជ.ប ត្រូវមានសញ្ជាតិខ្មែរពីកំណើត។ ហើយត្រូវមានសញ្ជាតិខ្មែរតែមួយគត់។ (...) ឯរឿងលោកស្រី ពុង ឈីវកេក ពីមុនយើងស្នើគាត់ឲ្យធ្វើជាសមាជិករបស់ គ.ជ.ប. នោះ ដោយយើងមិនដឹងថា គាត់មានសញ្ជាតិពីរ។» [...]