Posts by "អ៊ុម វ៉ារី"

CNRP ចង់​បង្កើត​ប័ណ្ណ​បោះ​ឆ្នោត តែ CPP ថា​មិន​ចាំ​បាច់ (vdo)

CNRP ចង់​បង្កើត​ប័ណ្ណ​បោះ​ឆ្នោត តែ CPP ថា​មិន​ចាំ​បាច់ (vdo)

ភាព«ខ្វែង»​គំនិត​គ្នា រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ លើ​បញ្ហា​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ ដែល​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ បាន​ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​គ្នា នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​កន្លង​មក​នោះ បិទ​បញ្ចប់​ទៅ ដោយ​មិន​សូវ​ជា​មាន​លទ្ធផល​វិជ្ជមាន​ច្រើន​នោះ​ឡើយ។ តាម​ទំនង ដោយ​សារ​តែ​ភាគី​ទាំង​ពីរ«ងើយ»​រៀងៗ​ខ្លួន មុន​នឹង​មក​ផ្តល់​កិច្ច​សម្ភាស ជា​មួយ​អ្នក​សារព័ត៌មាន​។

លោក គួយ ប៊ុនរឿន ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​អ្នក​បោះ​ឆ្នោត​អាច​ទៅ​បោះ​ឆ្នោត​បាន ដោយ​ប្រើ​តែ​«អត្ត​សញ្ញាណ»​មួយ ជៀស​វាង​បញ្ហា​កើត​ឡើង ដូច​មុនៗ​ទៀត។ លោក​បាន​ពន្យល់​ថា «ប័ណ្ណ»​នេះ អាច​ការពារ​បញ្ហា​បាន​ច្រើន ដូច​ជា​បាត់​ឈ្មោះ, ខុស​ឈ្មោះ ឯ​អាជ្ញាធរ​មូលដ្ឋាន ​​ក៏​មិន​ចាំបាច់​បញ្ជាក់​អត្តសញ្ញាណ ឲ្យ​អ្នក​បោះ​ឆ្នោត​ស្រេច​នឹង​ចិត្ត​នោះ​ដែរ។

លោកបានបន្តថា «ប័ណ្ណថ្មី [...]

មេធាវី ជិន លីដា គ្រោង​ស៊ើរើ​សាល​ក្រម ព្រោះ​សម្រាល​ទោស​ឲ្យ ឈូក បណ្ឌិត

មេធាវី ជិន លីដា គ្រោង​ស៊ើរើ​សាល​ក្រម ព្រោះ​សម្រាល​ទោស​ឲ្យ ឈូក បណ្ឌិត

«ភាពអយុត្តិធម៌​នៅ​តែ​កើត​មាន ចំពោះ​កូន​ក្តី​ខ្ញុំ» នេះ​ជា​ការ​ថ្លែង​របស់​លោក​មេធាវី ចាន់ លីដា បន្ទាប់​ពី​សាល​ដីកា​តុលាការ​កំពូល ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ កន្លង​មក ទៅ​លើ​សំនុំ​រឿង​បាញ់​បោះ របស់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។ លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រុម​កម្មការិនី បាន​ចាត់​ទុក​ការ​ដាក់​ទោស​លើ​លោក ឈូក បណ្ឌិត នោះ​មាន​លក្ខណៈ​ស្រាល និង​មាន​សំណង​តិច​តួច​នៅ​ឡើយ។ លោក​នឹង​រង់ចាំ​ការ​ឯកភាព​ពី​កូន​ក្តី ដើម្បី​ប្តឹង​«ស៊ើ​រើ»តាម​នីតិវិធី​ច្បាប់​ឡើង​វិញ បើ​ទោះ​ជា​សាល​ដីកា​របស់​តុលាការ​កំពូល បាន​បិទ​ផ្លូវ​តវ៉ា​ក៏​ដោយ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ  លោក​មេធាវី​បាន​ពន្យល់​ថា លោក​នឹង​ពិនត្យ​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ច្បាប់ ក្នុង​ការ​សើរើ​សំណុំ​រឿង​លោក ឈូក បណ្ឌិត បាញ់​កម្មការនី​បី​នាក់ នៅ​ខេត្ត​ស្វាយរៀង​នោះ។ តើ​រឿង​ក្តី​នេះ [...]

យុវជន​រួម​គ្នា​បង្កើត​ជា​ «សភា​ត្រាប់» បង្រៀន​សភា​ពិត? (vdo)

ជាយុវជន​កម្ពុជា​ម្នាក់ យុវជន​ចង់​បង្ហាញ​ពី​គំនិត និង​យោបល់​មួយ​ចំនួន ដែល​រួម​មាន​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ក្នុង​ការ​ចេញ​សេចក្តី​ព្រាង​ច្បាប់​ផ្សេងៗ ពិសេស​ច្បាប់​បោះ​ឆ្នោត។ នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុម​យុវជន នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី២ របស់​សភា​យុវជន​ត្រាប់ ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ​នេះ រៀបចំ​ដោយ ERA នៅ​សណ្ឋាគារ​អ៊ីភើរៀល។

កញ្ញា កុប ច័ន្ទណាំ មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​និស្សិត​ឆ្នាំ​ទី៤ផ្នែក​ទស្សនៈវិទ្យា ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​តំណាង​សភា​យុវជន​ត្រាប់  បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​សភា​ពិត។ (…) គណបក្ស​ទាំង​ពីរ ដែល​មាន​សម្លេង​ក្នុង​សភា​ហ្នឹង ចង់​ឲ្យ​គាត់​ទទួល​យក​សំណើ ដែល​សភា​យុវជន​ត្រាប់ របស់​យើង​អនុម័ត​ច្បាប់។ (…) ហើយ​ឲ្យ​គាត់​ទទួល​យក​មតិ​យោបល់ ពី​យុវជន​ឲ្យ​បាន​ច្រើន។»

[...]
កែ សុវណ្ណារ័ត្ន លើក​ពី​«៤»​ចំណុច​ថ្មី  ខណៈ​ វង សូត ថា​កំពុង​អនុវត្តន៍

កែ សុវណ្ណារ័ត្ន លើក​ពី​«៤»​ចំណុច​ថ្មី ខណៈ​ វង សូត ថា​កំពុង​អនុវត្តន៍

រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច និង​អតីត​យុទ្ធជន លោក វង សូត នា​វិមាន​រដ្ឋសភា កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ឯកភាព​ក្នុង​ការ​បង្កើត​ឲ្យ​មាន «អនុក្រឹត្យ»​ថ្មី​មួយ ដើម្បី​បង្កើន​ប្រាក់​ឧបត្ថម្ភ ដល់​អ្នក​ដែល​រស់​នៅ​ក្នុង​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​បញ្ហា​មួយ​ចំនួន​ទៀត។ នៅ​ចំពោះ​គណៈ​កម្មការ​សុខាភិបាល សង្គម​កិច្ច យុវនីតិ​សម្បទា ការងារ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា លោក វង សូត បាន​ថ្លែង​ថា លោក​នឹង​ទទួល​ធ្វើ​តាម​សំណូមពរ ឬ​ការ​លើក​ឡើង​របស់​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា។

ការថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក វង សូត បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក បាន​ចូល​ឆ្លើយ​បំភ្លឺ​ដល់​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក​ស្រី កែ សុវណ្ណារ័ត្ន ជុំ​វិញ​ភារកិច្ច​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​របស់​លោក។

[...]
នៅ​កម្ពុជា ពូកែ​បង្ក្រាប នឹង​បាន​ឡើង​បុណ្យ?

នៅ​កម្ពុជា ពូកែ​បង្ក្រាប នឹង​បាន​ឡើង​បុណ្យ?

បន្ទាប់ពីបាន​បង្ក្រាប​យ៉ាង​សកម្ម និង​បានចាប់ឃុំខ្លួន ទៅ​លើ​សកម្ម​ជន​ដី​ធ្លី សិទ្ធិ​មនុស្ស យុវជន និង​សកម្ម​ជន​គណបក្ស​ប្រឆាំង​ជា​ដើម បាន​ទទួល​ជោគ​ជ័យ​រួច មន្ត្រី​មួយ​ចំនួន ដែល​ដឹក​នាំ​សមត្ថកិច្ច​ចម្រុះ ឬ​សន្តិសុខ​នោះ តែង​ត្រូវ​បាន​តម្លើង​«ស័ក្ក» និង​«ឋានៈ» ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ប្រកប​ដោយ​កិត្តិយស​យ៉ាង​ថ្លៃ​ថ្នូ បើ​ទោះ​ជា​មន្ត្រី​នោះ​ស្ថិត​នៅ​ក្នុង​ជួរ​នគរបាល ឬ​ក្នុង​ជួរ​ទាហាន​ក្ដី។ នេះ​ជា​ការ​កត់​សម្គាល់​របស់​មជ្ឈដ្ឋាន​ទូ​ទៅ បន្ទាប់​ពី​អនុក្រិត្យ​តម្លើង​ថានៈ​មួយ ទើប​នឹង​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ទៅ​លើ​មន្ត្រី​មួយ​ចំនួន​ដែល​គេ​ស្គាល់​ថា ស្ថិត​នៅ​លំដាប់​ជួរ​មុខ ក្នុង​ការ​ដឹក​នាំ​កម្លាំង​ទៅ​បង្ក្រាប​ការ​ទាម​ទារ​តវ៉ា របស់​ពលរដ្ឋ​កន្លង​មក។

អនុក្រឹត្យ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ម្សិលម៉ិញនេះ ដែល​ចុះ​ហត្ថលេខា ដោយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...