សម្ភាស យ៉ង់ គឹមអេង៖ CPP កំពុងបំភ័យ CNRP តាមតុលាការ
តើមានអ្វី នៅពីក្រោយដីកាជាបន្តបន្ទាប់ បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រមួយចំនួននោះ? អ្នកវិភាគមួយរូប បាននិយាយភ្លាមថា នោះគឺ«នយោបាយ» និងការយកច្បាប់ មកទ្រាប់ខោអង្គុយពីលើ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យ៉ង់ គឹមអេង បានផ្តល់កិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាករណីទាំងនេះ កើតចេញពីបញ្ហានយោបាយតែមួយ ព្រោះភាពមិនចុះសម្រុងគ្នា ចំពោះប្រយោជន៍ផ្ទាល់ខ្លួន ប្រយោជន៍បក្ស ឬប្រយោជន៍ក្រុមរបស់ខ្លួន។ លោកបន្តថា ភាពមិនចុះសម្រុងគ្នានេះ ជាការបង្ហាញយ៉ាងច្បាស់ថា ជាការមិនយកចិត្តទុកដាក់ ដល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្លួនឯងជាធំ ដោយមិនអាចប្រកែកបាន។
ឯណាទៅយុត្តិធម៌សង្គម? លោក គឹម អេង បានលើកឡើងថា បើទោះជាមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីបក្សកាន់អំណាច តែងតែប្រកាសថា តុលាការឯករាជ្យយ៉ាងណាក៏ដោយ [...]