ខៀវ កាញារីទ្ធ៖ បើគណបក្សប្រជាជនមិនប្ដឹង គឹម សុខ...
នៅរសៀលថ្ងៃនេះ វេលាម៉ោងប្រមាណជា ៣និង២០នាទី លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយ លើបញ្ហាសង្គម និងនយោបាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាច្រើននោះ ត្រូវបានសាលាដំបូងរាជធានី បញ្ជូនខ្លួនទៅដាក់ឃុំជាបណ្ដោះអាសន្នហើយ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការដាក់ពាក្យបណ្ដឹង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា ចូលទៅដល់តុលាការ។
សម្រាប់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីជាន់ខ្ពស់មួយរូប របស់គណបក្សកាន់អំណាច បានពន្យល់ថា ការដាក់បណ្ដឹង ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា ប្ដឹងលោក គឹម សុខ នេះ គឺជាការស្វែងរកខុស-ត្រូវ ប្រឆាំងនឹងមធ្យោបាយ «ទុច្ចរិត ដើម្បីបន្ទាបបន្ថោក» គណបក្សកាន់អំណាច របស់លោក។
ស្របពេល នឹងការបញ្ជូនខ្លួនលោក គឹម សុខ ទៅឃុំនៅរសៀលនេះ លោក ខៀវ កាញារីទ្ធ [...]