សហភាពអឺរ៉ុបព្រួយបារម្ភចំពោះច្បាប់ថ្មី ស្ដីពីគណបក្សនយោបាយ
ការធ្វើវិសោធនកម្មជាថ្មី ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានសហភាពអ៊ឺរ៉ុបសំដែងក្ដីព្រួយបារម្ភ របស់ផងខ្លួន និងហៅការបន្ថែមពាក្យពេជន៍ថ្មីៗ នៅក្នុងការធ្វើវិសោធនកម្មនោះ ថាបាន«បើកចំហ ឲ្យមានការបកស្រាយទូលំទូលាយ និងតាមតែអំពើចិត្ត»។ នេះ បើតាមការលើកឡើង របស់អ្នកស្រី «Genoveva Hernandez Uriz» ភារធារីទទួលបន្ទុកខាងនយោបាយ និងជាតំណាងគណៈប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំប្រទេសកម្ពុជា។
ការលើកឡើង របស់អ្នកស្រី តំណាងគណៈប្រតិភូសហភាពអ៊ឺរ៉ុបខាងលើ ត្រូវបានស្រង់សំដីដោយសារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃ «The Cambodia Daily» ស្របពេលនឹងការរិះគន់ របស់គណបក្សនយោបាយ ដែលគ្មានអសនៈនៅក្នុងរដ្ឋសភា និងអង្គការសង្គមស៊ីវិលមួយចំនួន នៅចំពោះការកែច្បាប់ថ្មី [...]