អតីតឧត្ដមសេនីយ៍ម្នាក់ ប្រកាសឲ្យ«ងើបឡើងតស៊ូ»ដើម្បីមាតុភូមិកម្ពុជា
ទោះជាអតីតចលនាតស៊ូជាច្រើន ដែលធ្លាប់មានវត្តមាន នៅក្នុងទសវត្សន៍ឆ្នាំ៧០ មកទល់នឹងចុងទសវត្សន៍ឆ្នាំ៨០ បានរំលាយខ្លួនអស់ ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ក្ដី តែមិនប្រាកដថា អតីតយុទ្ធជននៃចលនាតស៊ូទាំងនោះ បានបាត់រូបអស់ទៅ ចេញពីពិភពលោកនោះទេ។ ហើយការវិវត្តន៍ផ្នែកនយោបាយចុងក្រោយ ក្នុងប្រទេសកម្ពុជា បានជំរុញឲ្យអតីតឧត្ដមសេនីយ៍យោធាម្នាក់ ចេញមុខប្រកាស ទៅកាន់បណ្ដាខ្មែរ«អ្នកស្នេហាជាតិ»ទាំងឡាយ ឲ្យ«ងើបឡើងតស៊ូ» ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
លោក សក់ ស៊ុតសារ៉េត ដែលគេស្គាល់ថា ជាអតីតមេបញ្ជាការកងអត្តឃាត នៃចលនាតស៊ូរណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ -ដែលកាលនោះ ស្ថិតក្រោមការដឹកនាំ របស់លោក សឺន សាន) បានប្រកាសដូច្នេះ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក ដោយសរសេរថា៖ «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនជនរួមជាតិ ទាំង៣លាននាក់ នៅក្នុងប្រទេស ដែលគាំទ្រ បោះឆ្នោតឲ្យ CNRP [កាលពីឆ្នាំ]២០១៣ [...]