Posts tagged as "CPP"

ហ៊ុន សែន ឆ្ងល់​ហេតុអ្វី​គេ​ហៅ ខឹម វាសនា ថា​«អា​ខ្លែង​ស្រាក»

ហ៊ុន សែន ឆ្ងល់​ហេតុអ្វី​គេ​ហៅ ខឹម វាសនា ថា​«អា​ខ្លែង​ស្រាក»

លោក ហ៊ុន សែន ទំនងជាខានជួបលោក ខឹម វាសនា ដោយផ្ទាល់ អស់រយៈកាលជាយូរមកហើយ ទើបលោកមិនដឹងថា លោក ខឹម វាសនា មានមុខយ៉ាងដូចម្ដេច? ហើយលោក ហ៊ុន សែន ទំនង​ជាកាន់តែឆ្ងល់​ក្នុងចិត្ត ខ្លាំងបន្ថែម​ទៀត នៅពេល​ដែលក្រុមប្រឆាំង​លោក ខឹម វាសនា ហៅ​លោក ខឹម វាសនា ថា​«អាខ្លែង​ស្រាក»។

មេដឹកនាំកម្ពុជា បានថ្លែងចោទឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបជាមួយ កម្មករ-កម្មការិនី ច្រើនពាន់នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។ លោកសួរថា៖ «មិនដឹងគាត់មុខយ៉ាងម៉េច បានជាគេហៅគាត់ថា អាខ្លែងស្រាក»?

លោក ហ៊ុន សែន ចោទសួរឡើងវិញថា៖ «ខ្ញុំបើកមើលក្នុងយូធូប ហ្វេសប៊ុក។ អញ្ចឹងមុខគាត់យ៉ាងម៉េច បានគេហៅគាត់អញ្ចឹង?»។

ហើយ​ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសើរលោក ខឹម វាសនា ថា៖ «តែមុខគាត់ស្អាតទេតើ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច [...]

ពេជ្រ ស្រស់ ចាប់​អារម្មណ៍​នឹង​ការ​ផ្ដល់​តំណែង​ពី ហ៊ុន សែន

ពេជ្រ ស្រស់ ចាប់​អារម្មណ៍​នឹង​ការ​ផ្ដល់​តំណែង​ពី ហ៊ុន សែន

ប្រញាប់ឡើង ព្រោះកន្លែងមានកំណត់! តែមិនអាចលឿន ជាងប្រធានគណបក្សយុវជនកម្ពុជាទេ។ ដោយហេតុថា លោក ពេជ្រ ស្រស់ បានឆ្លើយតប​ភ្លាមៗ កាលពីព្រឹកម៉ិញ ទៅនឹងការបើកភ្លើងខៀវ របស់លោក ហ៊ុន សែន ដែលអនុញ្ញាតឲ្យក្រុមថ្នាក់ដឹកនាំ គណបក្សដែលមិនជាប់ឆ្នោត មានតំណែង​នៅក្នុង​រដ្ឋាភិបាល អាណត្តិថ្មី ដែលបុរសខ្លាំងកម្ពុជា ត្រៀមនឹងបង្កើត ក្នុងពេលខាងមុខ។

ចំណាប់អារម្មណ៍ របស់លោក ពេជ្រ ស្រស់ ធ្វើឡើង តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក ហ៊ុន សែន បានអះអាងថា លោកនឹងបង្កើតវេទិកា ពិគ្រោះយោបល់ ជាមួយគណបក្សនយោបាយ ដែលមិនជាប់ឆ្នោត ហើយនឹងផ្ដល់ឱកាស ឲ្យតំណែងទៅមេដឹកនាំគណបក្សទាំងនោះ ឲ្យមានតំណែងរហូតដល់រដ្ឋលេខាធិការ នៅក្នុងរដ្ឋាភិបាល។

ប្រធានគណបក្សយុវជនកម្ពុជា ដ៏ល្បីល្បាញ បានអះអាង​នៅលើបណ្ដាញ​សង្គម​ថា៖ «បើតាមគំនិតរបស់ខ្ញុំ ពេជ្រ ស្រស់ ផ្ទាល់ គឺជាចំណុចគួរឲ្យចាប់អារម្មណ៍ ដោយហេតុថា ជារបត់នយោបាយថ្មីមួយ សំរាប់ប្រទេសកម្ពុជា [...]

ហ៊ុន សែន ចំអក​ ស៊ន តារា នឹង​ឃ្លា​«ហ៊ុន សែន ចប់ហើយ! ប្ដូរ»

ហ៊ុន សែន ចំអក​ ស៊ន តារា នឹង​ឃ្លា​«ហ៊ុន សែន ចប់ហើយ! ប្ដូរ»

«ស្ទើរណាស់ ក្មួយអើយ ប្អូនអើយ! ស្ទើរណាស់» ជាប្រសាសន៍​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិកម្ពុជា តបដោយមិនបញ្ចេញឈ្មោះ ទៅនឹងពាក្យមួយឃ្លា «ហ៊ុន សែន ចប់ហើយ! ប្ដូរ!» ដ៏ពេញនិយម របស់លោក ស៊ន តារា ដែលអតីតសាស្ត្រាចារ្យទស្សនវិជ្ជា ស្និតគណបក្សប្រឆាំងរូបនេះ តែងលើកឡើងមិនដែលខាន នៅរៀងរាល់លោកធ្វើការផ្សាយផ្ទាល់ ឬបញ្ចេញទស្សនៈ យោបល់ នៅលើបណ្ដាញសង្គម។

ប្រតិកម្មតបនឹងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃ កំពុងស្នាក់នៅប្រទេសបារាំង បានធ្វើឲ្យលោក ស៊ន តារា ក្លាយជាមុខព្រួញថ្មី និងជាលើកដំបូងបំផុត នៃការវាយប្រហារតាមវោហាស័ព្ទ ពីសំណាក់មេដឹកនាំកម្ពុជា ដែលអង្គុយនៅលើកៅអីនាយករដ្ឋមន្ត្រី តាំងពីជាង៣ទសវត្សរ៍មកនោះ។

ថ្លែងនៅចំពោះកម្មករ កម្មការិនី ច្រើនពាន់នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន [...]

ហ៊ុន សែន ថា​គ្មាន​ប្រយោជន៍​នឹង​តាម​សម្លាប់ សម រង្ស៊ី

ហ៊ុន សែន ថា​គ្មាន​ប្រយោជន៍​នឹង​តាម​សម្លាប់ សម រង្ស៊ី

«ខ្ញុំទុកលទ្ធភាពជូនប្រធានាធិបតី [បារាំង អេម៉ានុយអែល] ម៉ាក្រុង ពិនិត្យ (...) ហើយតើចារកម្មបារាំងរូបណា ដែលហ៊ានទម្លាយការសម្ងាត់បែបនេះ»។ នេះ ជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីប្រតិកម្មតបទៅនឹងលោក សម រង្ស៊ី ដែលបានលើកឡើង កាលពីប៉ុន្មានថ្ងៃមុន ថាបុរសខ្លាំងកម្ពុជា «បានជួលឃាតករបរទេស» ឲ្យប៉ុនប៉ងសម្លាប់រូបលោក នៅក្នុងប្រទេសបារាំង។

ថ្លែងនៅចំពោះកម្មករ កម្មការិនី ច្រើនពាន់នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បុរសខ្លាំងកម្ពុជា​បានថ្លែងតបទៅវិញថា បើលោកចង់ធ្វើឃាតលោក សម រង្ស៊ី គ្រាន់តែ«គប់មួយផ្លែត្របែក ក៏ងាប់ដែរ» មិនចាំបាច់ឲ្យលោក សម រង្ស៊ី រត់ចេញក្រៅស្រុកទាន់នោះទេ។ លោក ហ៊ុន សែន ថា ក្នុងមួយ​ជីវិត​របស់លោក សូម្បី​តែអារកមាន់ ក៏លោកមិន​ដែល​បាន​ធ្វើ [...]

ហ៊ុន សែន៖ «មាន​តែ​កម្ពុជា​ទេ ទើប​អាច​យល់​ច្បាស់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បាន»

ហ៊ុន សែន៖ «មាន​តែ​កម្ពុជា​ទេ ទើប​អាច​យល់​ច្បាស់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បាន»

លោក ហ៊ុន សែន ដែលកាន់អំណាច ជាង៣០ឆ្នាំ នៅកម្ពុជា បានចេញមុខមកការពារ លទ្ធផលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ជាថ្មីទៀត ដោយហៅការបោះឆ្នោតមួយនេះ ថាជាការបង្ហាញ ឲ្យពិភពលោកឃើញច្បាស់ ពីការកំណត់ជោគវាសនាប្រទេសជាតិ ពីសំណាក់ប្រជាជនកម្ពុជាផ្ទាល់។

បុរសខ្លាំងកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីពេលមុនបន្តិចថា៖ «បើតាមការប្រកាស ពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែក ទី១៥ សីហា គឺជាថ្ងៃ ប្រកាសលទ្ឋផលផ្លូវការ អំពីការបែងចែកអាសនៈ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាល ទី៦ (២០១៨-២០២៣)»។

លោកបន្តថា៖ «ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺកម្ពុជាបានបង្ហាញ ឲ្យពិភពលោកបានឃើញច្បាស់ថា ប្រជាពលរដ្ឋ (83.02%) បានទៅបោះឆ្នោត ដើម្បីកំណត់ជោគវាសនាប្រទេសជាតិ ព្រោះថាមានតែកម្ពុជាទេ ទើបអាចយល់ច្បាស់ អំពីអ្វីដែលខ្លួនចង់បាន ជាពិសេស និរន្តភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែង»។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...