បារាំង៖ សង្គ្រាមប្រធានបក្សនយោបាយស្ដាំនិយម កូប៉េ និងហ្វីយ៉ុង
បន្ទាប់ពីចាញ់ឆ្នោតគណបក្សឆ្វេងនិយម ទាំងពេលជ្រើសរើសប្រធានាធិបតី និងតំណាងរាស្រ្តកន្លងមក គណបក្សស្ដាំនិយមបារាំងថ្ងៃនេះ កំពុងឆ្លងកាត់នូវសង្គ្រាមផ្ទៃក្នុងមួយ ដែលអាចនឹងឈានទៅរកការបែកបាក់ដ៏ធំមួយ ក្នុងបក្សនយោបាយនេះ ហើយថែមទាំងបាននាំមក នូវរូបភាពដ៏អាក្រក់ ដល់ពិភពអ្នកនយោបាយ នៃប្រទេសប្រជាធិបតេយ្យមួយនេះទៀតផង។
លោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ និងលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង។ រូបថត របស់គណបក្ស UMP។
លោកហ្រ្វង់ស៊័រ ហ្វីយ៉ុង (François Fillon) អតីតនាយករដ្ឋមន្ត្រី សម័យប្រធានាធិបតី នីកូឡា ស្សាកូហ្សី (Nicolas Sarkozy) បានទាមទារកាលពីល្ងាចថ្ងៃពុធទី២១វិច្ឆិកា អោយគេរាប់បញ្ចូលនូវសម្លេងឆ្នោត នៃមណ្ឌលចំនួន៣ [...]