ខៀវ កាញារិទ្ធ៖ ការផ្សាយពាណិជ្ជកម្មនៃគ្រឿងស្រវឹង នឹងត្រូវកាត់បន្ថយ
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ឲ្យដឹងថា រដ្ឋាភិបាលបាននឹងកំពុងធ្វើការពិភាក្សា ទៅលើការ«កាត់»បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្ម«ស្រា» តាមបណ្តាញស្ថានីវិទ្យុ និងទូរទស្សន៍ ក្រោយពីមានការបង្កើតច្បាប់ ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នាពេលឆាប់ៗខាងមុខ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
ផ្សព្វផ្សាយពាណិជ្ជកម្ម - ការផ្សាយពាណិជ្ជកម្ម«គ្រឿងស្រវឹង» ជាផ្នែកមួយនៃសិទ្ធិទទួលបានសារព័ត៌មាន។ ជាមួយគ្នានេះដែរ បើសិនជាចង់បញ្ឈប់នូវការផ្សាយពាណិជ្ជកម្មនេះ ទាំងស្រុង ត្រូវតែមាន«ច្បាប់»។ ឥឡូវនេះច្បាប់កំណត់ ពីការផ្សាយពាណិជ្ជកម្មនៃគ្រឿងស្រវឹងនេះ [...]