Posts tagged as "Sam Rainsy"

មេបក្ស​ប្រឆាំង ប្ដេជ្ញា​​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​នឹង​ការ​គប់​គ្រាប់​បែក

មេបក្ស​ប្រឆាំង ប្ដេជ្ញា​​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​នឹង​ការ​គប់​គ្រាប់​បែក

លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោកកឹម សុខាជាអនុប្រធាន បានប្តេជ្ញាចំពោះគ្រួសារ​ជន​រងគ្រោះថា ដរាបណាលោកនៅមានដង្ហើម លោកត្រូវតែរកយុត្តិធម៌ជូនជនរងគ្រោះ ឲ្យទាល់តែបាន។


ចេតិយសម្រាប់ឧទ្ទិសឲ្យជនរងគ្រោះនឹងការគប់គ្រាប់បែក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - ថ្លែងទៅកាន់អ្នកគាំទ្រនាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៤នេះ ដែលជាថ្ងៃរំលឹកខួបទី១៧នៃ​ព្រិត្តិការណ៍​គប់បែក នៅមុខអតីតរដ្ឋសភា ក្រោយពីបានសម្តែងការសោកស្តាយ  លោក សម រង្ស៊ី បានអះអាងថា «ឥលូវនេះ ជា​ឆ្នាំពិសេស ខ្ញុំមិនដែលមានសង្ឃឹមខ្លាំងជាង ឆ្នាំនេះ ពេលនេះ ឆ្នាំ២០១៤នេះ ខ្ញុំមានជំនឿថាពន្លឺយុត្តិធម៌ [...]

សម រង្ស៊ី ហៅ​ពលរដ្ឋ​ឲ្យ​ចូលរួម​សមាជ​មហាជន នៅ​ទីស្នាក់ការ​បក្ស

សម រង្ស៊ី ហៅ​ពលរដ្ឋ​ឲ្យ​ចូលរួម​សមាជ​មហាជន នៅ​ទីស្នាក់ការ​បក្ស

«សមាជមហាជនដែលយើងគ្រោងធ្វើថ្ងៃនេះ យើងធ្វើទាល់តែបាន។ ប្រព័ន្ធហ្វេសប៊ុកបង្ហោះទៅ ថាយើងទៅជួបគ្នា​នៅចាក់អង្រែលើ។» នេះជាការថ្លែងរបស់ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ទៅកាន់គាំអ្នកគាំទ្ររបស់​ខ្លួន ដែលបានមកចូលរួម ក្នុងពីធីរំលឹកវិញ្ញាណក្ខន្ធខួបលើកទី១៧ ដើម្បីជាការអំពាវនាវអោយទៅចូលរួម ក្នុងសមាជ​មហាជនដែលរៀបចំ ដោយគណបក្សសង្រ្គោះជាតិ នៅរសៀលថ្ងៃទី៣០ ខែមិនានេះ។


លោក សម រង្ស៊ី នៅមុខវត្តបុទមវត្តី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

សមាជបក្ស - ទីបំផុតទៅ ប្រធានគណបក្សប្រឆាំង បានប្តូទិសដៅសមាជមហាជនរបស់គណបក្សខ្លួន ទៅរៀបចំ​ទៅទីស្នាក់ការគណបក្សស្ថិតក្នុងសង្កាត់ចាក់អង្រែលើរបស់ខ្លួនវិញ។ [...]

សម្ភាស​ជន​រង​គ្រោះ​ថ្ងៃ​ទី​៣០​មីនា​១៩៩៧៖ ការ​ឈឺចាប់ និង​យុត្តិធម៌

សម្ភាស​ជន​រង​គ្រោះ​ថ្ងៃ​ទី​៣០​មីនា​១៩៩៧៖ ការ​ឈឺចាប់ និង​យុត្តិធម៌

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែភាពឈឺចាប់ និង ការបន្សល់នូវស្នាមរបួស នៅតែជាការចងចាំ របស់ជនរងគ្រោះដែល​រួចរស់ជីវិតពីព្រិត្តិការណ៍នោះ។ ខាងក្រោមនេះកិច្ចសម្ភាសរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយ អ្នកស្រី ពៅ ស៊ីនួន អតីតកម្មការិនី ដែលគ្រាន់តែចូលរួមក្នុងបាតុកម្មនាពេលនោះ តែប្រែក្លាយជាជនរងគ្រោះ នឹងសោកនាកម្ម​យ៉ាងរង្គាល។

អានពិស្ដារ
សម រង្ស៊ី ថា​បារាំង​«ពន្លឿន​រឿង​ក្តី​» គប់​គ្រាប់​បែក​នៅ​កម្ពុជា​ឆ្នាំ១៩៩៧

សម រង្ស៊ី ថា​បារាំង​«ពន្លឿន​រឿង​ក្តី​» គប់​គ្រាប់​បែក​នៅ​កម្ពុជា​ឆ្នាំ១៩៩៧

ភ្ជាប់ជាមួយលិខិតរបស់តុលាការបារាំងមួយច្បាប់ផងនោះ ទំព័រហ្វេប៊ុកផ្លូវការរបស់ លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «អាជ្ញាធរបារាំង ទើបតែបានចាត់ចៅក្រមថ្មីម្នាក់ប្រចាំតុលាការទីក្រុង ប៉ារីស ដើម្បីពន្លឿនការ ស៊ើប​អង្កេតទៅលើការគប់គ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧។ នេះជាកាតព្វកិច្ច នៃអាជ្ញាធរ បារាំង ពីព្រោះមានជនរងគ្រោះ ឬជនដែលគេប៉ុនប៉ងសម្លាប់ មួយចំនួននៅពេលនោះ ដែលមានសញ្ជាតិបារាំង ទន្ទឹមនឹង​សញ្ជាតិខ្មែរ។»

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ប្រចាំរដ្ឋធានីប៉ារីស មិនអាចស្វែងរកការបញ្ជាក់ពី ចៅក្រមស៊ើប​អង្កេតថ្មីនោះ ជុំវិញករណីដ៏រសើបនេះបានទេ។ ប៉ុន្តែ​ដោយឡែក សម្រាប់នៅក្នុងប្រទេសកម្ពុជាវិញ សំនុំរឿងនេះ ហាក់ដូចជាមិនបានកម្រើកសោះឡើយ នៅក្នុង​រយៈ​ពេលជាច្រើនឆ្នាំកន្លងមកនេះ។

[...]

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ៖ អ៊ា គឹមស្រេង ចង់​«រុញ​គោ​ទម្លាក់​ច្រាំង​បាក់»

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ៖ អ៊ា គឹមស្រេង ចង់​«រុញ​គោ​ទម្លាក់​ច្រាំង​បាក់»

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក អ៊ា គឹមស្រេង ថាជា​ការញុះញង់ ឲ្យមានការបែកបាក់ និងរុញច្រានគោទម្លាក់ច្រាំងបាក់ ដោយដឹងថាច្រាំងនោះបាក់។


លោក អ៊ា គឹមស្រេង សួរសំនួរទៅលើ លោក សម រង្ស៊ី ថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៤។ (រូបថតផ្ដិតពីវីដេអូ CBN)

នយោបាយ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក រស់ សួរ មន្ត្រីច្បាប់មួយរូប នៃគណបក្ស​សង្គ្រោះជាតិ បានប្រកាន់ជំហរ ទាក់ទងនឹងការលើកឡើងដោយលោក អ៊ា គឹមស្រេង ក្នុងរយៈពេល​ចុងក្រោយ​នេះ​ថា លោកគាំទ្រចំពោះលោកប្រធាន សម រង្សី ដែលមិនឆ្លើយទៅនឹងសំនួរបស់លោក អ៊ា គឹមស្រេង ក្នុងពេល​ដែល​ប្រធាន​គណបក្សសង្គ្រោះជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...