Posts tagged as "Sam Rainsy"

បក្ស សម រង្ស៊ី បដិសេធ​ច្បាប់​បី​ពាក់​ព័ន្ធ​តុលាការ

បក្ស សម រង្ស៊ី បដិសេធ​ច្បាប់​បី​ពាក់​ព័ន្ធ​តុលាការ

នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី បានបដិសេធមិនទទួលស្គាល់​ច្បាប់​បី​ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ហើយបានស្នើឲ្យព្រឹទ្ធសភា គម្បីបង្វិលច្បាប់ទាំងបីនោះ ទៅកាន់រដ្ឋសភាពហុបក្ស ដើម្បីធានាថាច្បាប់ត្រូវបានបង្កើតឡើងត្រឹមត្រូវ។


ជញ្ជីងយុត្តិធម៌ របស់ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងថែទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Kessor)

ច្បាប់ - តាមរយៈលិខិតផ្ញើជូនលោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោក គង់ គាំ ប្រធាន​គណបក្សសម រង្ស៊ី សរសេរថា ដំណើរការតាក់តែងច្បាប់នីមួយៗត្រូវមានតម្លាភាព គណនេយ្យភាព និងការ​ចូលរួម​ទូលំទូលាយពីមជ្ឈដ្ឋានទាំងអស់ជាចាំបាច់។ លិខិតដដែលសង្កត់ធ្ងន់ថា៖ [...]

សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

បន្ទាប់ពីអនុប្រធានលោក កឹម សុខា បានអះអាង ពីការទាមទារកោះត្រល់ ពីប្រទេសវៀតណាម ត្រលប់មកវិញ តាម​ផ្លូវច្បាប់នោះ ជាថ្មីម្តងទៀត លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបន្ទរពីក្រោយអនុប្រធានរបស់ខ្លួន ដោយអះអាងយ៉ាងច្បាស់ថា កោះត្រល់ត្រូវតែជារបស់កម្ពុជា។


ឆ្នេរខ្សាច់ នៅកោះត្រល់។

យុត្តិធម៌ - ក្នុងដំណើរចុះទៅកាន់ខេត្តកំពត នៅចុងសប្តាហ៍នេះលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន យ៉ាងមុតមាំថា តាមពិតកោះត្រល់ជាកោះរបស់ខ្មែរ តែត្រូវបាន​ប្រទេស​វៀតណាម ដណ្តើមយកពីប្រទេសកម្ពុជា។

ប្រមុខគណបក្សជំទាស់ដដែល បញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបថា កោះត្រល់នៅជិតខេត្តកំពត ក្រុងកែបកម្ពុជា ជិតជាង​ឆ្ងាយណាស់ [...]

អ្នកវិភាគ៖ វៀណាម​ពិត​ជា​មាន​មហិច្ឆតា​មិន​ល្អ លើ​កម្ពុជា

អ្នកវិភាគ៖ វៀណាម​ពិត​ជា​មាន​មហិច្ឆតា​មិន​ល្អ លើ​កម្ពុជា


ក្រុមជនជាតិវៀតណាម នៅតាមដងផ្លូវជាតិមួយ ក្នុងប្រទេសកម្ពុជា។ (រូបថត MONOROOM.info/ D. KEO)

អធិបតេយ្យជាតិ - អ្នកវិភាគតាមដាន ស្ថានការណ៍ប្រទេសកម្ពុជា លោក ​ហ៊ាង ឬទ្ធី ប្រធានគណៈកម្មាធិការ​ពង្រឹង​វិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធាន​អង្គការស្រាវជ្រាវជាតិកម្ពុជា បានអះអាងថា បើយោង​តាមប្រវត្តិសាស្រ្ត រហូតដល់ស្ថានភាព​បច្ចុប្បន្ន ដែលកំពុងកើតឡើងរវាងទំនាក់ទំនងកម្ពុជា និងវៀតណាម បាន​បង្ហាញច្បាស់ណាស់ថា រដ្ឋាភិបាកម្ពុជា​បច្ចុប្បន្នមិនមានភាពម៉ឺងម៉ាត់ ក្នុងការប្រឈម ឬការពារផលប្រយោជន៍ និង​អធិបតេយ្យជាតិជាមួយវៀតណាមនោះទេ ខណៈសកម្មភាពវៀតណាម លើទឹដីកម្ពុជាបច្ចុប្បន្ន [...]

ហ៊ុន សែន៖ បក្ស​សង្រ្គោះ​ជាតិ​ចូល​ចិត្ត​ធ្វើ​រឿង​«ប្លែកៗ» ចំពោះ គ.ជ.ប

ហ៊ុន សែន៖ បក្ស​សង្រ្គោះ​ជាតិ​ចូល​ចិត្ត​ធ្វើ​រឿង​«ប្លែកៗ» ចំពោះ គ.ជ.ប

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះបានថ្លែងសារនយោបាយ ដោយចំអកឲ្យ​គណបក្សសង្រ្គោះជាតិ ថាមានគោលជំហរមិនច្បាស់លាស់ ចំពោះភាពឯករាជ្យរបស់គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)

ការបោះឆ្នោត - «ថាមិនចូលចិត្ត គ.ជ.ប ឥឡូវបោះឆ្នោតក្រោមដំបូលរបស់ គ.ជ.ប ដដែល។ (...) មិនទទួលស្គាល់ គ.ជ.ប ឲ្យ គ.ជ.ប លាលែង ប៉ុន្តែដល់ទៅបោះឆ្នោតប៉ុន្មានថ្ងៃមុន គ.ជ.ប ដដែល»។ នេះជាការអត្ថាធិប្បាយ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាងបីពាន់នាក់ នៅមណ្ឌល [...]

សម រង្ស៊ី ស្នើ ប៊ុន រ៉ានី ឲ្យ​ជួយ​ជន​រង​គ្រោះ

សម រង្ស៊ី ស្នើ ប៊ុន រ៉ានី ឲ្យ​ជួយ​ជន​រង​គ្រោះ

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ក្រោមហេតុផលមនុស្សធម៌ បានទទូចដល់លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ជនរងគ្រោះមកពីខេត្តក្រចេះ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម។

ជំនួយ - លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់លើទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៤ ខែឧសភា នេះថា៖ «ម្សិលមិញនេះ ខ្ញុំបានស្នើឲ្យលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ផ្តល់​ជំនួយមនុស្សធម៌ ដល់ពលរដ្ឋប្រមាណ ៤០០គ្រួសារ ដែលរងគ្រោះ ដោយសារការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។»

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...