សង្រ្គាមផ្កាយ នឹងបន្តថត តែនៅក្រោមផលិតកម្ម វ៉លឌីសស្នេ
ផលិតកម្ម វ៉លឌីសស្នេ ទើបនឹងប្រកាសកាលពីថ្ងៃអង្គារទី៣០តុលា ថាបានទិញក្រុមហ៊ុនថតកុន លុចកាសភាពយន្ដ របស់ផលិតករ ហ្សក លុចកាស នៅក្នុងតម្លៃ៤,០៥កោដដុល្លា ត្រូវជា ៣,១៣កោដ អ៊ឺរ៉ូ។ វគ្គបន្តនៃភាពយន្ដ សង្រ្គាមផ្ដាយ បានត្រូវគេបង្ហើបអោយដឹងថា នឹងត្រូវបន្ដថត ក្នុងពេលខាងមុខ។
រូបភាពភាពយន្ដ នៃសង្គ្រាមផ្កាយ។
ស្នាមញញឹមបានកើតឡើង នៅក្រោយពេលដែល អ្វីៗនឹងនៅតែបន្ដ និងប្រាក់សុទ្ធទទួលបាន នៅពេញហិបនោះ។ សំរាប់តម្លៃ៤,០៥កោដដុល្លា (៣,១៣កោដ អ៊ឺរ៉ូ) វ៉លឌីសស្នេ (Walt Disney) បានទិញនៅថ្ងៃអង្គារនេះ ក្រុមហ៊ុនរបស់លោក ហ្សក លុចកាស (George Lucas) ដែលមានឈ្មោះថា «លុចកាសភាពយន្ដ (Lucasfilm)» ដែលផលិតកម្រងរឿងវិទ្យាសាស្ត្រ នៅក្នុងពិភពផ្កាយដ៏ល្បី មានចំណងជើងថា [...]