មកពីជប់លៀងផ្ទះមិត្តភក្តិ បើកម៉ូតូដួលខ្លួនឯងសន្លប់កណ្តាលផ្លូវ
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៥៥នាទីយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ ដែលធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ លើផ្លូវសហព័ន្ធរុស្ស៊ី។ ចំណុចកើតហេតុនេះ នៅជិតស្ថានីយ៍ប្រេងសូគីម៉ិច ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះ កើតឡើងដោយជនរងគ្រោះ ជាអ្នកជិះម៉ូតូដួលដោយខ្លួនឯង គ្មានអ្នកណាម្នាក់មកប៉ះពារទេ។
សាក្សីបានឃើញហតុការណ៍នេះ លោក ឈុន អេង ជាសន្តិសុខនៅក្រុមហ៊ុនមួយក្បែរនោះ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូ អាយខន ពណ៍លឿង ក្នុងទឹសដៅពីកើតទៅលិច យ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ម៉ូតូបានដួលទៅលើដី ហើយម្ចាស់បានបោកខ្លួន ចេញប្រមាណ ពីរទៅបីម៉ែត សន្លប់បាត់ស្មារតី និងបាក់ថ្គាម។ សាក្សីបញ្ជាក់ទៀតថា មើលទៅជនរងគ្រោះ ទំនងជាស្រវឹងខ្លាំង។
ជនរងគ្រោះឈ្មោះ គោ បន្ទាប់ពីអ្នកជិតខាង ជួយឲ្យដឹងខ្លួន បាននិយាយថា គាត់ពិតជាជិះម៉ូតូដួលខ្លួនឯងមែន [...]