Posts tagged as "Tobacco"

ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ បាន​សម្លាប់​ប្រជាជន​ខ្មែរ ២៩​នាក់ ក្នុង​មួយ​ថ្ងៃ

ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ បាន​សម្លាប់​ប្រជាជន​ខ្មែរ ២៩​នាក់ ក្នុង​មួយ​ថ្ងៃ

ប្រជាជនខ្មែរពី២៨ ទៅ២៩នាក់ បានស្លាប់បាត់បង់ជីវិតក្នុងមួយថ្ងៃៗ ដោយសារតែការប្រើប្រាស់ថ្នាំជក់។ ហើយបើគិតក្នុង​មួយឆ្នំាៗប្រជានកម្ពុជា ប្រមាណជាង ១ ម៉ឺន នាក់បានស្លាប់ ដោយសារតែថ្នាមជក់នេះដូចគ្នា។ នេះយោងទៅតាម​របាយការណ៍ របស់អង្គការសុខភាពពិភពលោក ដែលបង្ហាញដោយលោកវេជ្ជបណ្ឌិយ យ៉ិល ដារ៉ាវុធ មន្រ្តីជាន់ខ្ពស់អង្គការ​សុខភាពពិភពលោក ប្រចាំនៅក្នុងប្រទេសកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពន្ធផលិតផលថ្នាំជក់ នៅសណ្ឋគារសាន់វ៉េ រាជធានីភ្នំពេញ នាថ្ងៃទី ០៣ ខែ កញ្ញានេះ។


លោក ហ៊ុន សែន នៅពេលលោកនៅជកបារីនៅឡើយ។ (រូបថត ឯកសារមនោរម្យព័ងអាំងហ្វូ)

កន្លងមកនៅក្នុងប្រទេសកម្ពុជា គេតែតែបកស្រាយថា គ្រោះថ្នាកចរាចរណ៍គឺជាគ្រោះថ្នាក់លំដាប់លេខមួយ​ នៅក្នុង​ប្រទេសដែលបានសម្លាប់ប្រជាជនខ្មែរក្នុងមួយថ្ងៃៗជាមធ្យមពី៦ ទៅ៧នាក់។ [...]

អូស្រ្តាលី៖ កញ្ចប់បារីដូចៗគ្នាទាំងនេះ តើមានអ្វីប្លែកទៅ?

អូស្រ្តាលី៖ កញ្ចប់បារីដូចៗគ្នាទាំងនេះ តើមានអ្វីប្លែកទៅ?

ចាប់ពីខែធ្នូខាងមុខនេះទៅ អ្នកជក់បារីនៅក្នុងប្រទេសអូស្រ្តាលី នឹងទិញបារីដែលមានកញ្ចប់ដូចៗគ្នា។ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយកមកបកស្រាយ តាមចំនុចនីមួយៗ ដូចខាងក្រោម៖

តើកញ្ចប់បារីដែលហៅថា «មានរូបរាងដូចៗគ្នា»ទាំងនេះ មានរាងស្រដៀងដូចទៅនឹងអ្វី?

ចាប់ពីពេលនេះតទៅ កញ្ចប់បារីទាំងអស់នៅប្រទេសអូស្រ្តាលី នឹងមានផ្ទៃពណ៌បៃតងចាស់ ហើយគ្មានយីហោ គ្មានរូប សញ្ញា និង គ្មានពណ៌ ដែលធ្វើអោយទាក់ទាញអ្វីទាំងអស់ នៅពីលើកញ្ចប់នោះ។ ផ្ទុយទៅវិញ ពាក្យដាស់តឿនរំលឹក ស្ដីពីគ្រោះថ្នាក់នៃការជក់បារី ដូចជា «ជក់បារីបង្កជម្ងឺមហារីកបំពង់ក និងមាត់» និងរូបថតគួរអោយខ្លាច នឹងត្រូវបានបិត នៅលើកញ្ចប់បារី។

ហេតុអ្វី ក៏មានវិធានការនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...