Posts tagged as "Khmers rouges"

ភាពយន្ដ​«ពេល​ត្រូវ​សារភាព» ចេញ​ផ្សាយ​ស្ពត​ពាណិជ្ជកម្ម​ខ្លី

ភាពយន្ដ​«ពេល​ត្រូវ​សារភាព» ចេញ​ផ្សាយ​ស្ពត​ពាណិជ្ជកម្ម​ខ្លី

សមិទ្ធិករជាតិបារាំង លោក រ៉េហ្សី វ៉ានីញ៉េ (Régis Wargnier) នឹង​បង្ហាញ​ស្នាដៃ​របស់​លោក នៅ​លើ​ផ្ទាំង​សំពត់​ស នា​ចុង​ឆ្នាំ​នេះ (ចេញ​បញ្ចាំង នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៤) នូវ​ខ្សែ​ភាពយន្ដ​ដ៏​រំជួល​ចិត្ត​មួយ ដែល​ជា​ប្រវត្តិ​រឿង​ដ៏​ខ្លោចផ្សារ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ទស្សវត្តន៍​ឆ្នាំ៧០ ជា​ពិសេស​នៅ​ក្នុង​អំឡុង​នៃ​ការ​ក្ដោប​ក្ដាប់​កាន់​អំណាច របស់​ក្រុម​អាវ​ខ្មៅ​ខ្មែរ​ក្រហម ក្នុង​តំបន់​ស្រុក​ស្រែ​ចំការ ចាប់​ពី​ឆ្នាំ១៩៧១​មក។

ដកស្រង់ និង​កែ​សម្រួល ចេញ​ពី​ប្រលោមលោក របស់​លោក ហ្វ្រង់ស៊័រ ប៊ីហ្សូ (François Bizot) ដែល​បាន​សរសេរ​ពី​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន​លោក​នោះ ភាពយន្ដ​រឿង «ពេល​ត្រូវ​សារភាព ឬ Le Temps des aveux» បាន​ថត​ឡើង​វិញ ពី​ជីវិត​ដ៏​រន្ធត់​ស្លុត​ឱរ៉ា របស់​ជនជាតិ​បារាំង​មួយ​រូប ដែល​នៅ​សល់​ចុង​ក្រោយ ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​នា​សម័យ​នោះ [...]

«វិទ្យាស្ថាន​ស្លឹក​រិត» ស្ថាបត្យកម្ម​ទំនើប​មួយ​ទៀត​នៅ​ភ្នំពេញ (vdo)

«វិទ្យាស្ថាន​ស្លឹក​រិត» ស្ថាបត្យកម្ម​ទំនើប​មួយ​ទៀត​នៅ​ភ្នំពេញ (vdo)

ប្រទេសកម្ពុជា នឹងមាន​សារមន្ទីរ​​ដ៏ធំ​មួយ ក្រោម​ឈ្មោះថា​«វិទ្យាស្ថាន​ស្លឹករិត» ដើម្បី​ទទួល​យក​ទៅ​ទុក នូវ​ឯកសារ​ភស្ដុតាង​ទាំង​ឡាយ ដែល​បាន​សេស​សល់ ហើយ​ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​រក​បាន​មក​វិញ ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នៃ​ប្រទេស​នេះ មាន​ឈ្មោះ​ថា​«កម្ពុជា​ប្រជាធិបតេយ្យ» ឬ​«របប​៣ឆ្នាំ​៨ខែ​២០ថ្ងៃ»។ ប៉ុន្តែ​មិន​មែន​គ្រាន់​តែ​ជា​សារមន្ទីរ​ប៉ុណ្ណោះ​ទេ តែ​វិទ្យាស្ថាន​មួយ​នេះ ក៏​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ ជា​គ្រឹះស្ថាន​សិក្សា​ថ្នាក់​បណ្ឌិត និង​ជា​បណ្ណាល័យ​ដ៏​ធំ​មួយ ទាក់ទង​ទៅ​នឹង​របប​អាវ​ខ្មៅ​ខ្មែរ​ក្រហម។

បង្កើតរចនាបទស្ថាបត្យកម្ម ដោយ​ស្ថាបត្យករ​ដ៏​ល្បី​ឈ្មោះ​ជាតិ​អង់គ្លេស លោកស្រី ហ្សាហា ហាឌីដ (Zaha Hadid) និង​ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​ដោយ​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អាគារ​ដ៏​ទំនើប​នៃ​វិទ្យាស្ថាន​ស្លឹករិត​នេះ នឹង​ត្រូវ​សាងសង់ [...]

អតីត​ទាហាន​ខ្មែរ​ក្រហម​ដោះ​មីន​ដោយ​ដៃ​ទទេរ ផ្អើល​ដល់​អ៊ឺរ៉ុប

អតីត​ទាហាន​ខ្មែរ​ក្រហម​ដោះ​មីន​ដោយ​ដៃ​ទទេរ ផ្អើល​ដល់​អ៊ឺរ៉ុប

វីរៈភាព - តាំងពីជាង២០ឆ្នាំមកហើយ ដែលអតីតមន្ត្រីកម្មាភិបាលខ្មែរក្រហមមួយរូប លោក អាគី រ៉ា បានធ្វើការ​ដោះមីនប្រឆាំងមនុស្ស ប្រកបដោយចំណាប់អារម្មណ៍ខ្ពស់ សឹងតែនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។ គេហទំព័រ កូរើស (Koreus) របស់បារាំង បានយកវីដេអូមួយ ដែលថតផ្តិតយករូបភាព ដោយអ្នកសារព័ត៌មាន​របស់​ផងខ្លួននោះ មកចុះផ្សាយ ហើយបង្កឲ្យមានការចែករំលែកបន្តគ្នា នៅពាសពេញទ្វីបអ៊ឺរ៉ុប ស្ដីពីវីរៈភាពរបស់បុរស អាគី រ៉ា។

វីរៈភាពគួរឲ្យកោតស្ងប់ស្ងែង ព្រោះបុរសជាតិខ្មែររូបនេះ បានដោះមីនចេញពីដី និងរើរុះប្រអប់មីននោះ ដោយដៃទទេ ជាមួយតែកាំបិតចុងស្រួចមួយប៉ុណ្ណោះ និងគ្មានរបាំង ឬអាវការពារអ្វីទាំងអស់។ ការរើរុះប្រអប់មីនទាំងនោះ ត្រូវ​បានបុរសយើងធ្វើ ពោរពេញដោយជំនាញយ៉ាងប៉ិនប្រសព្វ និងមិនភ័យខ្លាចថា មីននេះអាចនឹងផ្ទុះឡើងនោះឡើយ។

យ៉ាងណាក៏ដោយ នៅក្នុងវីដេអូ លោក [...]

នៅ​ឃុំ​បឹង​ប្រាំ ពលរដ្ឋ​រត់​«គេច»​ខ្លួន ព្រោះ​អាជ្ញាធរ​ឈូស​ដី​ចំការ​ខ្លួន

នៅ​ឃុំ​បឹង​ប្រាំ ពលរដ្ឋ​រត់​«គេច»​ខ្លួន ព្រោះ​អាជ្ញាធរ​ឈូស​ដី​ចំការ​ខ្លួន

ប្រជាពលរដ្ឋបួនគ្រួសារ ក្នុងចំណោមជាងបីរយគ្រួសារ បានចោទអាជ្ញាធរឃុំបឹងប្រាំថា បាននាំកម្លាំង៦០នាក់ អាវុធ​មួយដើម និងគ្រឿងចក្រពីគ្រឿង កំពុងឈូសឆាយដីខ្លួន និងគម្រាមចាប់ខ្លួន បើសិនជាហ៊ានមករារាំង។ សកម្មភាព ឈូសឆាយ ដែលយ៉ាងហោចណាស់ធ្វើឲ្យ មានពលរដ្ឋមួយរូបត្រូវបានរត់គេសខ្លួន និងសមាជិកគ្រួសារផ្សេងទៀត រងនូវការវាយសំពង។


រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)

វិបត្តិដីធ្លី - បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋ ចោទថាបានយកតុលាការ មកគម្រាមដើម្បីយកដីធ្លី ស្រែចំការរបស់​ពួក​គាត់​​នោះមក នៅពេលនេះ ទំនងជាក្រុមអាជ្ញាធរទាំងនោះ [...]

ពលរដ្ឋ​ចោទ​អាជ្ញាធរ​បឹង​ប្រាំ ថា​យក​តុលាការ​មក​«គម្រាម»​ដើម្បី​យក​ដី

ពលរដ្ឋ​ចោទ​អាជ្ញាធរ​បឹង​ប្រាំ ថា​យក​តុលាការ​មក​«គម្រាម»​ដើម្បី​យក​ដី

ប្រជាពលរដ្ឋប្រមានជាង៣០០គ្រួសារ ដែលរង់ចាំការដោះស្រាយបញ្ហាដីធ្លី កំពុងប្រឈមមុខនឹងការចាប់ខ្លួន ដោយ​ប្រព័ន្ធតុលាការកម្ពុជា ដោយសារតែប្រជាពលរដ្ឋទាំងនោះ មិនបោះបង់ចោលនូវការទាមទារ សិទ្ធិលើកម្មសិទ្ធិរបស់​ខ្លួននោះ។


រូបភាពរបស់ លោក សុធន ពីឃុំបឹងប្រាំ បង្ហាញពីក្រុមការងារកំពុងចុះអង្កេតមើលដីធ្លី នៅទីនោះ។

វិបត្តិដីធ្លី - ប្រជាពលរដ្ឋរស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណជាង៣០០គ្រួសារ ដែលមិន​ទាន់​បាន​ទទួល នូវដីស្រែចំការរបស់ខ្លួនត្រឡបប់មកវិញនៅឡើយនោះ នៅបន្តការតវ៉ាទាមទាររបស់ពួកគេជាបន្តទៅទៀត បើទោះជាពួកគាត់ដឹងថា នឹងអាចប្រឈមនឹងការចាប់ខ្លួន ពីប្រព័ន្ធយុត្តិធម៌របស់កម្ពុជាក៏ដោយ។ នៅក្នុងការតវ៉ា​ទាមទារនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...