តុលាការខ្មែរក្រហម៖ ឆ្នាំថ្មី អស់លុយបើកប្រាក់ខែ អោយបុគ្គលិក
តុលាការកូនកាត់ រវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងអង្គការសហប្រជាជាតិ សម្រាប់កាត់ទោស មេដឹកនាំខ្មែរក្រហម នឹងអស់លទ្ធភាពបើកប្រាក់ខែ ជូនបុគ្គលិករបស់ខ្លួន បានជាបន្តទៅទៀត ចាប់ពីខែមករាឆ្នាំក្រោយនេះទៅ។
អង្គសាវនាការ នៃសាលាក្ដីវិសមញ្ញ ដើម្បីកាត់ក្ដីលើមេដឹកនាំខ្មែរក្រហម កាលពីថ្ងៃ៦ខែធ្នូ ឆ្នាំ២០១២។ រូបថត សាលាក្ដី។
សាលាក្ដីអន្តរជាតិវិសមញ្ញ ដែលមានទីតាំងនៅទីក្រុងភ្នំពេញមួយនេះ បានប្រកាសយ៉ាងដូច្នេះ កាលពីថ្ងៃសុក្រទី២១ធ្នូកន្លងទៅនេះ ខណៈកំពុងទទួលរងការរិះគន់ ពីប្រសិទ្ធិភាពការងារកាត់ក្ដី ថាមានលក្ខណៈយឺតជ្រុល។ នៅក្នុងគម្រោងថវិការបស់ខ្លួន តុលាការនេះត្រូវចំណាយប្រមាណជា ៩,៥លានដុល្លាអាមេរិក បន្ថែមទៀត សម្រាប់ឆ្នាំ២០១៣នេះ។ [...]