Posts tagged as "Justice"

មក​ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម​ព្រោះ​អាជីវកម្ម​ខុស​ច្បាប់ ឬ​មក​ប្លន់?

មក​ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម​ព្រោះ​អាជីវកម្ម​ខុស​ច្បាប់ ឬ​មក​ប្លន់?

ប្រជាពលរដ្ឋ ដែលមានដើមកំណើត ជាជនជាតិវៀតណាមបីនាក់ រួមមានប្រពន្ធ កូន និងអ្នករស់នៅ​ជាមួយ​ម្នាក់ ត្រូវបានកម្លាំងចម្រុះ ដែលដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ចុះចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ នៅវេលាម៉ោងប្រមាណ ជាងពីរសៀល នៅម្តុំ​ផ្សារ​នាគមាស ក្នុងសង្កាត់ផ្សារដើមគរ។ បើទោះជាការចាប់ខ្លួន ពលរដ្ឋដើមកំណើតវៀតណាមទាំងនោះ ក្រោម​បទចោទប្រកាន់ ថាបានបើកមុខរបរចាក់បាល់ និងលក់កន្ទុយលេខ ជ្រកក្រោមស្លាកលក់កាហ្វេក៏ដោយ តែ​សម្រាប់​ក្រុម​គ្រួសារ​វិញ បានលើកឡើង ពីភាពមិនប្រក្រតីមួយចំនួន ដោយបានប្រៀបធៀប ការចុះមក​ចាប់​ខ្លួន​នេះ ទៅ​នឹង​ការ​ចុះ​មក​«ប្លន់» ដោយខុសច្បាប់។

លោក ង្វៀង យ៉ាំងថាន់ ដែលត្រូវជាប្តី បានលើកឡើងថា ការចុះចាប់ខ្លួនប្រពន្ធ កូន និងអ្នកនៅជាមួយនេះ មិន​បានផ្តល់ដំណឹងជាមុនឡើយ ហើយលោកក៏មិនដឹងថា គ្រួសារលោកមានធ្វើអ្វីខុសច្បាប់ដែរ ព្រោះលោក​លក់​ដូរ [...]

រាំ​បញ្ចេញ​ដើម​ទ្រូង​ថត​ដាក់​ឃ្លីប ជាប់​គុក​មួយ​ឆ្នាំ​នៅ​អេហ្សីប

នាង រេដា អាលហ្វូលី (Reda al-Fouly) ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ប៉ុន្មានថ្ងៃ​បន្ទាប់​ពីវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះ នៅលើគេហទំព័រ ចែករំលែកយូធូប ដែលមានចំណងជើងថា៖ «Seeb Idy (មានជាខេមរភាសាថា ទុកដៃខ្ញុំឲ្យធ្វើ)»។ នៅក្នុងវីដេអូនោះ នាង អាលហ្វូលី បានរាំ ជាមួយនឹង​សម្លៀក​បំពាក់​អាវរ៉ូបដ៏ខ្លី បញ្ចេញគល់សុដន់ យ៉ាងទ្រលុកទ្រលន់ ខណៈមានរូបភាពជាច្រើន បានថតយកតែដើមទ្រូង និង​ដង​ជើងរបស់នាង មកធ្វើការកាត់ត។

អ្នករាំរូបនេះ ត្រូវបានតុលាការនៃរដ្ឋធានី កែរ ប្រទេសអេហ្សីប ផ្ដន្ទាទោស ពីបទ«បានបង្កភាពត្រេកត្រអាល» ដោយសារការបញ្ចេញសាច់ នៅក្នុងឃ្លីបមួយនេះ។ នេះបើតាមការបញ្ជាក់ របស់អ្នកទទួលខុសត្រូវមួយរូប នៃតុលាការ ប្រាប់មកអ្នកសារព័ត៌មាន។ យ៉ាងណាក៏ដោយ ក៏នាង អាលហ្វូលី នៅមានសិទ្ធិនឹងធ្វើការប្ដឹង​ឧទ្ទរណ៍ ទៅតុលាការជាន់ខ្ពស់ជាបន្តទៀត។

សម្រាប់សមិទ្ធិករ ដែលផលិតវីដេអូ លោក វ៉ាអែល អេលសេដេគី (Wael [...]

អាដហុក​គ្រោង​ប្តឹង​មន្រ្តី​សាធារណៈ ដែល​មិន​អនុវត្ត​ច្បាប់

អាដហុក​គ្រោង​ប្តឹង​មន្រ្តី​សាធារណៈ ដែល​មិន​អនុវត្ត​ច្បាប់

សមាគមអាដហុក កំពុងពិនិត្យមើលផ្លូវច្បាប់ និងរៀបចំតាមនីតិវិធី ក្នុងការប្តឹងមន្រ្តីពាក់ព័ន្ធ ក្នុងជួររដ្ឋាភិបាល​ណា ដែលបានរំលោភបំពានច្បាប់។ ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្លូវច្បាប់ របស់សមាគមការពារ​សិទ្ធិ​មនុស្ស អាដហុក លោក នី ចិរិយា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា សមាគមអាដហុក នឹងធ្វើ​សេចក្តីថ្លែងការណ៍មួយ បង្ហាញពីការរំលោភច្បាប់ និងសិទ្ធិមនុស្ស ដោយមន្រ្តីសាធារណៈរបស់រដ្ឋ បន្ទាប់​មក​នីតិវិធីប្តឹងផ្តល់ នឹងស្នើឡើងបន្តបន្ទាប់គ្នានេះ។

ការអះអាងរបស់លោក នីចរិយា នេះត្រូវបានធ្វើឡើង បន្ទាប់ពីបុគ្គលិកសមាគមអាដហុកម្នាក់ ឈ្មោះ ឌិត សុធី ត្រូវបានក្រុមសន្តិសុខ និងអាជ្ញាធរខណ្ឌដូនពេញ និងខណ្ឌចំការមន ធ្វើការចាប់ខ្លួន អំឡុងពេលមន្រ្តី​រូប​នេះ កំពុងចុះអង្កេតការណ៍ ពីសកម្មភាពនៃការដង្ហែរញត្តិ របស់ក្រុមយុវជន ចលនាមាតាធម្មជាតិ ទៅ​ដាក់នៅ​រដ្ឋសភា រឿងបូមខ្សាច់នៅក្នុងខេត្តកោះកុង។

លោក នី [...]

អ្នក​បឹង​កក់​ស្វែង​រក​យុត្តិធម៌ ពី​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់

អ្នក​បឹង​កក់​ស្វែង​រក​យុត្តិធម៌ ពី​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់

ក្នុងនាមជាជនរងគ្រោះដីធ្លីដូចគ្នា មានការឈឺចាប់ដូចគ្នា នូវការរំលោភបំពាន សិទ្ធិ ច្បាប់ ពីអាជ្ញាធរអនុវត្តច្បាប់ ដែលមិនបានយកច្បាប់ មកដោះស្រាយ។ នេះជាការលើកឡើង របស់ក្រុមពលរដ្ឋ ដែលប្រកាសថា ខ្លួនបាន​រង​គ្រោះ ពីការរំលោភសិទ្ធិលំនៅដ្ឋាន ហើយបានមកចូលរួមសកម្មភាពតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនានេះ ដើម្បីទាមទារពីយុត្តិធម៌សង្គម ក្នុងការរស់នៅ។

ពីក្នុងចំណោមពលរដ្ឋជិត១០០នាក់នោះ អ្នកស្រី ជា គឹមហ៊ន មកពីតំបន់បុរិកីឡា បានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ពួកអ្នកស្រីចេញមកទាមទាលើកនេះ បានទុកចោលនូវរឿងដីធ្លីដោយឡែក តែអ្វីដែល​អ្នកស្រីចង់បាន គឺភាពយុត្តិធម៌ត្រឹមត្រូវ និងយុត្តិធម៌របស់ច្បាប់ ដែលត្រូវបានបុគ្គលមានអំណាចមួយចំនួន យកមកអនុវត្តខុស។ អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «យើងមកទាមទារសិទ្ធិ ក្នុងការរស់នៅ មិនមែនដូចរដ្ឋាភិបាល​កន្លងមក តែងចោទប្រកាន់ថា ជារឿងនយោបាយឡើយ។ (...) [...]

វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

មានការចោទជាសំនួរថា តើសម្រាប់តុលាការកម្ពុជា ពិតជាមានច្បាប់មួយ តែ«ស្តង់ដា» អនុវត្តពីរមែនដែរឬទេ? បើមាន តើនោះជាច្បាប់របស់ប្រទេស ជាច្បាប់របស់បុគ្គល នៃមន្រ្តីអនុវត្តន៍ច្បាប់?

ដើម្បីចង់ដឹងថា ច្បាប់មួយ «ស្តង់ដា»អនុវត្តន៍ពីរ យ៉ាងណានោះ គេត្រូវសម្លឹងមើលឧទាហរណ៍មួយចំនួន ថាតើ​«ស្ដង់ដា»ណាមួយ ដែលសមល្មមនឹងបុគ្គលក្រុមណា? ដូចជាករណីលោក ឈូក បណ្ឌិត ដែលតុលាការបាន​កាត់ទោស ឲ្យជាប់ពន្ធនាគារទៅហើយនោះ តែទណ្ឌិតរូបនេះ កំពុងរស់នៅនៅក្រៅពន្ធនាគារ យ៉ាងមាន​សេរីភាព​នៅឡើយ។ ករណីបាញ់សម្លាប់អ្នកការសែតជាច្រើននាក់ តែគេមិនដែលឃើញជនល្មើស ត្រូវបាន​ចាប់​ឲ្យមក​ទទួល​ទោស ខណៈឯការបាញ់សម្លាប់ សកម្មជនព្រៃឈើលោក ឈុត វុទ្ធី ត្រូវបានតុលាការបិតសំនុំរឿង ដោយ​សំអាង​ថា ជនដៃដល់បានស្លាប់ (ដែលភាសាតុលាការ និយាយថា ជនល្មើសស្លាប់ បណ្ដឹងអាជ្ញាក៏ផុត​រលត់ តាមណ្នឹង​ដែរ)។ តែផ្ទុយទៅវិញ តុលាការកម្ពុជា មិនបានស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ថាតើមូលហេតុអ្វី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...