សំនុំរឿងជនបិទមុខចងបូរក្រហម៖ និតិរដ្ឋដែលរំលោភច្បាប់ (ភាគ១)
បើទោះជាវត្តមានរបស់ក្រុមនេះ ត្រូវបានគេទម្លាយឲ្យដឹងថា ជាកងកម្លាំងស៊ីឈ្នួលរបស់សាលារាជធានីភ្នំពេញនោះក៏ដោយ ក៏គេនៅតែឆ្ងល់ថា តើវាជានិតិវិធីដែលចែងនៅក្នុងមាត្រាឬច្បាប់ណា ដែលអនុញ្ញាតឲ្យអាជ្ញាធរ ជ្រើសរើសយកយុទ្ធសាស្ត្រនេះ មកទប់ទល់បង្ក្រាប ឬការចាប់ខ្លួនបាតុករ? តើតួនាទី របស់កងកម្លាំងប្រឆាំងកុបកម្មនៃក្រសួងមហាផ្ទៃ បាត់ទៅណាទៅ?
ក្រុមបិទមុខនឹងមួកការពារសុវត្ថិភាព នៅមុខសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី១៤ ខែមករាឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
ច្បាប់និងអំណាច - ក្រោយពីបានធ្វើការវាយបង្ក្រាបយ៉ាងហិង្សា ទៅលើក្រុមបាតុករដោយសន្ដិវិធី នៅលើទីលានប្រជាធិបតេយ្យនោះមក វត្តមានដ៏វិសេសវិសាល របស់ក្រុមបិទមុខនឹងមួកសុវត្ថិភាព ចងបូរក្រហមនៅនឹងដៃ នៅតែត្រូវបានដាក់ពង្រាយ [...]