ម៉ៅ មុនីវណ្ណ សុំតុលាការចូលជួប កឹម សុខា ក្នុងពន្ធនាគារ
មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ចំនួន៥នាក់ ដែលមានសមាសភាព ជាអតីតសមាជិករដ្ឋសភា និងដែលដឹកនាំដោយលោក ម៉ៅ មុនីវណ្ណ បានដាក់លិខិតទៅកាន់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ដើម្បីស្នើសុំចូលជួប ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨ខាងមុខ នៅក្នុងពន្ធនាគារត្រពាំងថ្លុង ដែលស្ថិតនៅក្បែរព្រំដែន ខ្មែរ-យួន។
មន្ត្រីទាំងប្រាំរូប មានឈ្មោះ លោក ម៉ៅ មុនីវណ្ណ - លោក អ៊ូ ចាន់រ័ត្ន - លោក ជាម ចន្នី - លោក កង គឹមហាក់ និងអ្នកស្រី តែ ច័ន្ទមុនី។ អ្នកទាំងប្រាំ ដែលមានអតីតភាព ជាអ្នកតំណាងរាស្ត្រ បន្ទាប់ពីការបោះឆ្នោតជាតិ ឆ្នាំ២០១៣នោះ សុទ្ធតែត្រូវបានតុលាការកំពូល ដកហូតសិទ្ធិ ធ្វើនយោបាយចំនួនប្រាំឆ្នាំ។ ដូច្នេះ ការស្នើសុំចូលជួបលោក កឹម សុខា នៅពេលនេះ មន្ត្រីទាំងប្រាំរូប មិនមានលក្ខខណ្ឌអ្វីប្រសើរ ជាងការស្នើសុំ បែបជាពលរដ្ឋសមញ្ញនោះឡើយ។
លិខិតស្នើសុំ [...]