Posts tagged as "Justice"

មេធាវី ជិន លីដា គ្រោង​ស៊ើរើ​សាល​ក្រម ព្រោះ​សម្រាល​ទោស​ឲ្យ ឈូក បណ្ឌិត

មេធាវី ជិន លីដា គ្រោង​ស៊ើរើ​សាល​ក្រម ព្រោះ​សម្រាល​ទោស​ឲ្យ ឈូក បណ្ឌិត

«ភាពអយុត្តិធម៌​នៅ​តែ​កើត​មាន ចំពោះ​កូន​ក្តី​ខ្ញុំ» នេះ​ជា​ការ​ថ្លែង​របស់​លោក​មេធាវី ចាន់ លីដា បន្ទាប់​ពី​សាល​ដីកា​តុលាការ​កំពូល ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ កន្លង​មក ទៅ​លើ​សំនុំ​រឿង​បាញ់​បោះ របស់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។ លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រុម​កម្មការិនី បាន​ចាត់​ទុក​ការ​ដាក់​ទោស​លើ​លោក ឈូក បណ្ឌិត នោះ​មាន​លក្ខណៈ​ស្រាល និង​មាន​សំណង​តិច​តួច​នៅ​ឡើយ។ លោក​នឹង​រង់ចាំ​ការ​ឯកភាព​ពី​កូន​ក្តី ដើម្បី​ប្តឹង​«ស៊ើ​រើ»តាម​នីតិវិធី​ច្បាប់​ឡើង​វិញ បើ​ទោះ​ជា​សាល​ដីកា​របស់​តុលាការ​កំពូល បាន​បិទ​ផ្លូវ​តវ៉ា​ក៏​ដោយ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ  លោក​មេធាវី​បាន​ពន្យល់​ថា លោក​នឹង​ពិនត្យ​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ច្បាប់ ក្នុង​ការ​សើរើ​សំណុំ​រឿង​លោក ឈូក បណ្ឌិត បាញ់​កម្មការនី​បី​នាក់ នៅ​ខេត្ត​ស្វាយរៀង​នោះ។ តើ​រឿង​ក្តី​នេះ [...]

ត្រៀម​ប្ដឹង​ឧទ្ធណ៍ បើ​មាជ សុវណ្ណារ៉ា នៅ​បន្ត​រង​ការ​ចោទ​ប្រកាន់

ត្រៀម​ប្ដឹង​ឧទ្ធណ៍ បើ​មាជ សុវណ្ណារ៉ា នៅ​បន្ត​រង​ការ​ចោទ​ប្រកាន់

បន្ទាប់ពីចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បន្ត​ការ​ឃុំ​ឃាំង ទៅ​លើ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ និង​លើក​ពេល​ប្រកាស​សាល​ក្រម នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៥​ខាង​មុខ នៅ​ក្នុង​សវនាការ​ពេញ​អង្គ​ស្ទើ​ពេញ​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០០១៤ កន្លង​ទៅ​នេះ​មក បាន​ជំរុញ​ឲ្យ ក្រុម​សហ​មេធាវី​របស់​លោក មាជ សុវណ្ណារ៉ា ជួប​ប្រជុំ​ជា​បន្ទាន់​មួយ ដើម្បី​ស្វែង​រក​យុទ្ធវិធី និង​យុទ្ធសាស្រ្ត សម្រាប់​ការពារ​ក្ដី​ឲ្យ​កូន​ក្ដី​របស់​ពួក​ខ្លួន​ត​ទៅ​ទៀត។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ចាន់ ចេន មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ទាំង​ប្រាំ ដែល​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណារ៉ា នៅ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ

ក្រោយពីបានសួរដេញដោល ក្នុងសំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិហើយនោះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជំរៈនៃសាលាដំបូង លោក តាំង ស៊ុនឡាយ  បានប្រកាសលើកពេល [...]

យឹម សុវណ្ណ៖ ម្សិល​ម៉ិញ ថ្ងៃ​នេះ និង​ស្អែក «យុត្តិធម៌»​ត្រូវ​តែ​ឈ្នះ (vdo)

លោក យឹម សុវណ្ណ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់ លើ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​១១​នាក់​នោះ​ថា ជា​រឿង​«នយោបាយ»​សុទ្ធ​សាធ ដោយ​លោក​សំអាង​ថា «គ្មាន»​ភស្តុតាង ឬ​ការ​ដាក់​បន្ទុក​ណា​មួយ ដែល​យក​ជា​ការ​ឡើយ។

ស្របពេល ដែល​សវនាការ​កំពុង​តែ​ដំណើរការ ក្នុង​ថ្ងៃ​ទី២៥ ខែ​ធ្នូ​នេះ នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី លោក យឹម សុវណ្ណ បាន​ស្នើ​ដល់​តុលាការ ត្រូវ​ឈរ​លើ​ក្រប​ខណ្ឌ​ច្បាប់ ហើយ​បញ្ចប់​បញ្ហា​នៃ​ការ​ចោទ​ប្រកាន់ ទៅ​លើ​ក្រុម​សកម្ម​ជន​ក្នុង​បទ​ល្មើស​នេះ បទ​ល្មើស​នោះ​ទាំង​គ្មាន​ភស្តុតាង។ លោក​បាន​និយាយ​ថា៖ «កាត់​សេចក្តី​ឈរ​លើ​សតិ​សម្បជញ្ញៈ កាត់​សេចក្តី​ប្រកប​ដោយ​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ អ្នក​នយោ​បាយ​មាន​ទំនាស់​នឹង​គ្នា បែរ​ជា​តុលាការ​លំអៀង​ទៅ​រក​គណបក្ស​នេះ គណបក្ស​នោះ ធ្វើ​ឲ្យ​មាន​អំពើ​អយុត្តិធម៌ ធ្វើ​ឲ្យ​មាន​ជន​រង​គ្រោះ​ក្នុង​សង្គម​គ្មាន​ទី​បញ្ចប់។ [...]

នី ចរិយា៖ សវនាការ​របស់​សកម្ម​ជន​បក្ស​សង្រ្គោះ​ជាតិ មាន​ការ​ប្រែ​ប្រួល

នី ចរិយា៖ សវនាការ​របស់​សកម្ម​ជន​បក្ស​សង្រ្គោះ​ជាតិ មាន​ការ​ប្រែ​ប្រួល

និតិវិធីនៃ​ការ​បើក​សវនាការ របស់​តុលាការ​ដើម្បី​ដំណោះ​ស្រាយ អំពី​ករណីនៃ​​ការ​ប្រើ​អំពើ​ហឹង្សា​របស់​សកម្មជន​ទាំង ១១នាក់ ស្និត​នឹង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ប្រែ​ប្រួល​បន្តិច ពី​ព្រោះ​ថា​នៅ​ក្នុង​ដីកា​កោះ​ហៅ ឲ្យ​ចូល​មក​បំភ្លឺ​ករណី​នេះ នៅ​ក្នុង​សវនការ​អង្គ​សេចក្តី ដើម្បី​សម្រេច​ថា​តើ​សកម្មជន​ទាំង​នោះ បាន​ប្រព្រឹត្ត​បទ​ល្មើស ឫ​មិន​បាន​ប្រព្រឹត្ត។ នេះ​ជា​ការ​លើក​ឡើង របស់​ប្រធាន​ក្រុម​ស៊ើប​អង្កេត នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​តុលាការ​បាន​បិទ​សវនាការ លើ​ការ​សម្រេច​អង្គ​សេចក្តី របស់​សកម្ម​ជន​ទាំង ១១នាក់​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​នេះ។

ប៉ុន្តែការអនុវត្ត​របស់​តុលាការ ​ទៅ​លើ​អង្គ​សេចក្តី​នេះ ត្រូវ​បាន​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ យល់​ថា​មាន​លក្ខណៈ​ធូរ​ស្រាល ដោយ​ប្រធាន​អង្គ​ជំនុំ​ជំរះ [...]

មេធាវី មាជ សុវណ្ណារ៉ា៖ តុលាការ​គួរ​ចាប់​ខ្លួន​សន្តិសុខ ដែល​ប្រើ​ហឹង្សា​ពិត​ប្រាកដ

មេធាវី មាជ សុវណ្ណារ៉ា៖ តុលាការ​គួរ​ចាប់​ខ្លួន​សន្តិសុខ ដែល​ប្រើ​ហឹង្សា​ពិត​ប្រាកដ



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...