Posts tagged as "Justice"

កម្មករ​រោងចក្រ ខួយស៊ីង ថា​ក្រសួង​ការងារ​មិន​រវល់ ពី​ញត្តិ​ពួក​ខ្លួន

កម្មករ​រោងចក្រ ខួយស៊ីង ថា​ក្រសួង​ការងារ​មិន​រវល់ ពី​ញត្តិ​ពួក​ខ្លួន

តុលាកាសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បានទទួលញត្តិរបស់កម្មករ រោងចក្រ ខួយ ស៊ីង ដើម្បីអាចឲ្យតុលាការ ធ្វើការ​ពិចារណា ដោះស្រាយជម្លោះរបស់ពួកគាត់នោះ បាននៅឡើយ។ នេះជាការឆ្លើយតប របស់សាលាដំបូង ទៅនឹង​ការ​ទាមទារ​របស់កម្មករ  បន្ទាប់ពីពួកគេ បាននាំគ្នាទៅសួរនាំ អំពីដំណើរការ និងសុំឲ្យតុលាការ ពន្លឿនការដោះស្រាយ​បញ្ហា​របស់​ពួកគេ កាលពីព្រឹកថ្ងៃទី ១០ ខែ មីនានេះ។ បញ្ហារបស់ពួកគេ បានកើតឡើងដ៏រ៉ាំរ៉ៃ ដោយសារតែរោងចក្រ ខួយ ស៊ីង ស្ថិត​នៅ​ខ័ណ្ឌច្បាអំពៅ បានបិទរោងចក្រ លែងដំណើរការ ហើយមិនមានប្រាក់សំណង និងប្រាក់អត្ថប្រយោជន៍ សម្រាប់​ក្រុម​កម្មករ​នោះ។

ជុំវិញការឆ្លើយបដិសេធន៍ របស់សាលាដំបូងនេះ ត្រូវបានក្រុមកម្មករចោទ ទៅក្រសួងការងារថា មិនបានបញ្ជូនញត្តិ​របស់​ពួកគេ មកឲ្យសាលាដំបូង ដើម្បីធ្វើការដោះស្រាយនោះឡើយ។ អ្នកស្រី សែម មុន្ថា អតីតកម្មកររោងចក្រ ខួយ ស៊ីង បាន​ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ [...]

ទី​បំផុត​ទៅ កុមារា ម៉ុន វាសនា ត្រូវ​បាន​ម្ចាស់​ជំនួយ​ផ្តាច់​គម្រោង​ឧបត្ថម្ភ

ទី​បំផុត​ទៅ កុមារា ម៉ុន វាសនា ត្រូវ​បាន​ម្ចាស់​ជំនួយ​ផ្តាច់​គម្រោង​ឧបត្ថម្ភ

ក្រោយពីផ្តល់ឱកាសចុងក្រោយ ឱ្យទៅរៀនជំនាញតម្លើង ម៉ាស៊ីនចាក់សាំង ម៉ាស៊ីនចាក់ហ្គាស និងតំឡើងប្រព័ន្ធហ្គាស តាម​ស្ថានីយ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត មិនទទួលបានលទ្ធផលនោះរួច កុមារា ម៉ុន វាសនា ត្រូវបាន​សាលា​អន្តរជាតិ ហ្វ្រេដហ្វត ដែលជាម្ចាស់ជំនួយឧបត្ថម្ភ សម្រេចចិត្តបញ្ជូនទៅស្រុកកំណើតវិញ។

សេចក្តីជូនដំណឹងរបស់សាលាអន្តរជាតិ ហ្វ្រេដហ្វត បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥នេះ គម្រោង​ជំនួយ​ជួយដល់ កុមារ ម៉ុន វាសនា នឹងត្រូវបញ្ចប់។ គម្រោងស្រោចស្រង់ជីវិត កុមារាក្រីក្រ ត្រូវបានបញ្ចប់ ដោយមិនស្តាយ​ស្រណោះ​នេះ បន្ទាប់កុមារារូបនេះ មិនអាចទទួលយក ការបណ្តុះបណ្តាលទាំងចំណេះដឹងទូទៅ ក៏ដូចជា​ការបណ្តុះ​បណ្តាល ជំនាញវិជ្ជាជីវ: ជាពិសេសជាងនេះ ទៅទៀតនោះ ឧបសគ្គធំបំផុតគឺ កុមារ មុន វាសនា មិនព្រមស្តាប់ និង​ទទួល​យក​ការ​ណែនាំ ពីអ្នកគ្រប់គ្រង ក៏ដូចជាអ្នកបង្ហាត់បង្រៀនឡើយ។

កុមារ ម៉ុន វាសនា [...]

ការ​ដោះ​លែង​ស្រ្តី ក្នុង​ថ្ងៃ​៨មីនា ជា​រឿង​នយោបាយ?

ការ​ដោះ​លែង​ស្រ្តី ក្នុង​ថ្ងៃ​៨មីនា ជា​រឿង​នយោបាយ?

បញ្ជាឲ្យដោះលែងអ្នកទោស ជាស្ត្រីដែលមានកូនក្រោមអាយុ៤ឆ្នាំ និងស្រ្តីមានផ្ទៃពោះ របស់លោក ហ៊ុន សែន ត្រូវបាន​ទទួលការអបអរជាទូទៅ ជាពិសេស ពីសំណាក់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស។ ប៉ុន្តែ ក្រុមមន្ត្រីទាំងនោះ នៅបង្ហាញ​នូវ​មន្ទិល​មួយចំនួន ដែលពាក់ព័ន្ធនឹងការដោះលែង ស្ត្រីទណ្ឌិតទាំងនោះ។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ លោក អំ សំអាត បាននិយាយប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ធ្វើយ៉ាងណា ឲ្យការដោះលែងនោះ ត្រូវធ្វើឡើងជាលក្ខណៈទូទៅ មិនចំពោះ និងត្រូវបានពិនិត្យ ឲ្យបានជាក់លាក់ ចំពោះ​ស្រ្តីទាំងនោះ នូវបទល្មើសរបស់ពួកគាត់ ដែលបានទទួល។ ពិសេសចំពោះស្រ្តី ដែលជាបទឧក្រិដ្ឋ យ៉ាងណា​ការ​ដោះ​លែង អាចធ្វើទៅបាន លុះត្រាតែស្រ្តីនោះ បានទទួលទោសចំនួន២ភាគបី នៃទោសទាំងមូលជាមុនសិន ឬមួយ​យោង​​តាម​សភាព​ជំងឺ នៃស្រ្តីដែលត្រូវដោះលែង ជាកិច្ចចាំបាច់។

លោក សំអាត បានថ្លែងឲ្យដឹងថា៖ «ការដោះលែង [...]

លីកាដូ ថា​ខ្លួន​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ធ្វើ​ទិវា​សិទ្ធ​នារី​ ក្នុង​ពន្ធនាគារ

លីកាដូ ថា​ខ្លួន​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ធ្វើ​ទិវា​សិទ្ធ​នារី​ ក្នុង​ពន្ធនាគារ

សេចក្តីថ្លែងការណ៍ របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅកាត់ថា លីកាដូ ដែលបានចេញផ្សាយ កាល​ពីថ្ងៃទី០៥ ខែមីនានេះ បានឱ្យដឹងថា ការរឹតត្បិតលើសកម្មភាព អបអរសាទរទិវាសិទិ្ធនារីអន្តរជាតិ នៅក្នុងពន្ធនាគារ បានចាប់ផ្តើមកើតមានឡើង កាលពីឆ្នាំមុន ហើយការរឹតត្បិតចុងក្រោយ បានរារាំងអង្គការ លីកាដូ ពីការប្រារព្ធទិវាសិទិ្ធ​នារី​អន្តរជាតិ នៅក្នុងពន្ធនាគារ។ ការរឹតត្បិតនាឆ្នាំនេះ បានហាមឃាត់គ្រប់ទម្រង់ នៃការកំសាន្ត ឬព្រឹត្តិការណ៍​កំសាន្ត​ទាំង​ឡាយ ដោយអនុញ្ញាតឲ្យអង្គការ លីកាដូ ត្រឹមតែផ្តល់នូវកញ្ចប់សម្ភារៈចាំបាច់ប៉ុណ្ណោះ។ ដោយមាន​ការរឹតត្បិត នា​ពេល​បច្ចុប្បន្ននេះ គឺមិនមានការធានាទេថា ស្ត្រីទាំងនោះនឹងអាចទទួលបាន នូវកញ្ចប់សម្ភារៈទាំងនោះពេញលេញ ឬ​ទទួល​បានពេលវេលា ចេញក្រៅបន្ទប់បន្ថែមនាថ្ងៃនោះ។

សេចក្តីថ្លែងការណ៍ របស់អង្គការ លីកាដូ ដដែល បានឱ្យដឹងបន្តថា អស់រយៈពេល ១៥ឆ្នាំមកហើយ ដែលអង្គការ លីកាដូ [...]

«សម្ភាធ»​នយោបាយ បាន​សង្កត់​ឲ្យ មាជ សុវណ្ណារ៉ា ជាប់​«គុក»?

«សម្ភាធ»​នយោបាយ បាន​សង្កត់​ឲ្យ មាជ សុវណ្ណារ៉ា ជាប់​«គុក»?

ឆ្លើយតប ទៅនឹងការចោទសួរ របស់អ្នកសារព័ត៌មាន នៅតុលាការកំពូល លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា លោក​កំពុងជាប់«ជុង» ក្នុងរឿងនយោបាយ និងជា«នុយ» នៃគណបក្សនយោបាយទាំងពីរ ដែលកំពុងប្រទាញប្រទង់គ្នា។

លោកបាននិយាយ ដោយសំដៅរកឈ្មោះ នៃប្រមុខដឹកនាំគណបក្សទាំងពីយ៉ាងដូច្នេះថា «លោក ហ៊ុន សែន និងលោក សម រង្ស៊ី គុណធម៌នៃអ្នកដឹកនាំ។ អ្នកទោសឧក្រិដ្ឋ គេដោះលែងបាន... ចុះយើង ជាអ្នកទោសនយោបាយ?។ (...) អ្នក​ទោស​គ្រឿងញៀន អ្នកទោសសម្លាប់មនុស្ស គេឲ្យនៅក្រៅឃុំបាន យើងអ្នកនយោបាយ ជាបញ្ញាវ័ន្ត ស្អប់អំពើហិង្សា បើ​គេ​ឲ្យបន្តនៅជាប់ឃុំ... គិតមើលទៅ។»

ដោយបង្ហាញ នូវមោទនភាពរបស់ខ្លួន ពាក់ព័ន្ធនឹងការដោះលែង ថាវាអាស្រ័យនឹងការចចារ នៃអ្នកនយោបាយ ពិសេស​ប្រមុខដឹកនាំបក្សធំៗទាំងពីរ ក្នុងរដ្ឋសភានោះ លោក មាជ សុវណ្ណារ៉ា បានពន្យល់ទៀតថា៖ «ការដោះលែង ឬមិនដោះ​លែងខ្ញុំ វាអាស្រ័យលើ គណបក្សនយោបាយទាំងពីរ ធ្វើការចរចាគ្នា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...