កម្ពុជា៖ អតីតស្រ្តីទីមួយនៃរបបខ្មែរក្រហម ត្រូវបានដោះលែង ជាបណ្ដោះអាសន្ន
តុលាការខ្មែរក្រហម ដែលទទួលបន្ទុកកាត់ទោស មេដឹកនាំខ្មែរក្រហម បានដោះលែងកាលពីថ្ងៃអាទិត្យទី ១៦កញ្ញានេះ អតីតស្រ្តីទីមួយនៃរបបខ្មែរក្រហម លោកស្រី អៀង ធីរីទ្ធ ដោយបានចាត់ទុកថា លោកស្រីមានសតិមិននឹងនរ ក្នុងការ ទទួលយកការកាត់ក្ដី និងមិនអាចឆ្លើយតបបានត្រឹមត្រូវ ទល់នឹងបទឧក្រិដ្ឋ ដែលតុលាការបានចោទប្រកាន់ ទៅលើ លោកស្រីនោះ។ លោកស្រី អៀង ធីរិទ្ធ អាយុ៨០ឆ្នាំ ត្រូវបានតុលាការកូនកាត់ រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហ- ប្រជាជាតិ ចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងពីបទឧក្រិដ្ឋកម្មសង្រ្គាម។ មេធាវី ការពារក្ដីរបស់លោកស្រី បានអះអាងថាលោកស្រីលែងមានការចងចាំធម្មតាដូចមុនទៀត ដោយទំនងជាលោកស្រី បានរងគ្រោះនឹងជំងឺបាត់ការចងចាំមួយ។ លោកនេត្រ ភ័ត្រា អ្នកនាំពាក្យអោយសាលាក្ដីវិសមញ្ញនេះ បាននិយាយថា «ជនជាប់ចោទ អៀង ធីរិទ្ធិ ត្រូវបានដោះលែងនៅក្រោមលក្ខខ័ណ្ឌមួយចំនួន។» លោកស្រីត្រូវបានកូនក្មួយរបស់លោកស្រី [...]