១៦២គ្រឹះស្ថានទទួលប័ណ្ណសរសើរ ព្រោះការទប់ស្កាត់អេដស៍ នៅកន្លែងធ្វើការ
គ្រឹះស្ថាន និងសហគ្រាសនៅកម្ពុជា ចំនួន១៦២ នឹងទទួលបាននូវប័ណ្ណសសើរ ពីក្រសួងការងារ និងបណ្ដុះបណ្ដាលយុវជន ក្នុងកិច្ចខិតខំប្រឹងប្រែង ប្រយុត្តិប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ នៅកន្លែងធ្វើការងារ ប្រចាំឆ្នាំ២០១៥។
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលយុវជន លោក អ៊ិត សំហេង បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ក្នុងចំណោមសហគ្រាស និងគ្រឹស្ថានចំនួនជាង៥០០០ លោកសម្រេចចម្រាញ់ បានត្រឹមតែ១៦២ ប៉ុណ្ណោះ ដែលមានស្នាដៃឆ្នើមបំផុត។ លោកថាសហគ្រាសទាំងនោះ បានធ្វើការអប់រំដល់បុគ្គលិក និងស្ថាបនិករបស់ខ្លួនទាំងអស់នូវការ ជម្រុញឲ្យមានការផ្សព្វផ្សាយ ពីផលវិបាកនៃការរីករាលដាល នៃមេរោគ និងជំងឺអេដស៍ ដោយទទួលយកនូវការទប់ស្កាត់ ប្រសើរជាងការប្រើថ្មាំពន្យា។
លោក សុខហេង បានថ្លែងឲ្យដឹងថា៖ «មិនទាន់មានវេជ្ជសាស្រ្តណា អាចឮព្យាបាលបានទេ ក្រៅពីពន្យា [...]