ថៃ៖ សម្លាប់ជនរួមជាតិឯងកាប់ជាដុំៗ ហើយដាក់បង្កប់ក្នុងជញ្ជាំង
នគរបាលថៃបានប្រកាស កាលពីចុងសប្ដាហ៍នេះថា ជនសង្ស័យមានវ័យជាង៥០ឆ្នាំ និងជាជនជាតិអ៊ីស្ត្រាអែលម្នាក់ ត្រូវបានឃាត់ខ្លួន ពីបទសង្ស័យក្នុងអំពើមនុស្សឃាតដ៏សាហាវមួយ ដែលបានរញ្ជួលអស់ទាំងប្រទេសថៃ។ ជនរងគ្រោះ ដែលជាជនជាតិអ៊ីស្ត្រាអែលដែរនោះ ត្រូវបានគេប្រទះឃើញសាកសព កាប់ជាដុំៗ ដាក់ខ្ចប់ថង់ផ្លាស្ទីក ក្នុងជញ្ជាំងបិតជិត នៃលំនៅដ្ឋានរបស់ជនសង្ស័យ ដែលស្ថិតនៅភាគខាងជើង រាជធានីបាងកក។
អ្នកស៊ើបអង្កេតថៃ បានពន្យល់ថា ដំណើរដែលឈានទៅរកឃើញ ទង្វើមនុស្សឃាត ដ៏ស្ងាត់ស្ងៀម តែសាហាវមួយនេះ ដោយសារស្ថានទូតអ៊ីស្ត្រាអែល ប្រចាំនៅប្រទេសថៃ និងអ្នកជិតដិតម្នាក់ របស់ជនរងគ្រោះ បានប្ដឹងទៅអាជ្ញាធរ កាលពីសប្ដាហ៍មុន ហើយបានស្នើសុំ ឲ្យអាជ្ញាធរស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង។
» វីដេអូ បង្ហាញពីការចាប់ខ្លួនជនសង្ស័យ៖