ឃាតកម្ម កែម ឡី៖ សាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី២៣ មិនា
ដូចការគ្រោងទុក សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី១ ខែមិនានេះ ទៅលើករណីឃាតកម្ម បាញ់សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ដែលបានកើតឡើង ផ្អើលអស់កណ្ដាលរាជធានី ភ្នំពេញ កាលពីខែកក្កដាកន្លងទៅ។ តែគេត្រូវរង់ចាំរយៈពេល ជាង២០ថ្ងៃទៀត ដើម្បីដឹងពីសាលក្រមសម្រេច ចេញពីសវនាការកាត់ទោសមួយនេះ ដែលពោរពេញដោយក្ដីមន្ទិល។
លោក អឿត អាង ហៅ ជួប សំលាប់ ដែលរងការចោទប្រកាន់ ថាជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នោះ ត្រូវបាននាំខ្លួន មកក្នុងអង្គជំនុំជម្រះ ដើម្បីធ្វើការសាកសួរ នៅក្នុងសវនាការ ដែលបានចាប់ផ្ដើមតាំងពីម៉ោង ៨ព្រឹក និងបានបញ្ចប់ទៅ នៅវេលាម៉ោងប្រមាណជា ១រសៀល ថ្ងៃនេះដដែល ដោយមានលោក យុង ផានិត ជាមេធាវីការពារក្ដី ឲ្យជនជាប់ចោទ។
គ្មានការបញ្ចាំង រូបភាពច្បាស់ៗ នៃកាម៉េរ៉ាសុវត្ថិភាពទេ...
បុរសដាក់រហស្សនាម [...]