Posts tagged as "obésité"

សុខភាព៖ នគរបាល​ថៃ​ត្រូវ​បាន​ចាប់​ឲ្យ​«ហ្វឹកហាត់»​ឡើង​វិញ

សុខភាព៖ នគរបាល​ថៃ​ត្រូវ​បាន​ចាប់​ឲ្យ​«ហ្វឹកហាត់»​ឡើង​វិញ

សត្រូវថ្មីរបស់នគរបាលនៅថៃ មិនមែនជាក្រុមឧក្រិដ្ឋជនគ្រឿងញៀន ឬការកកស្ទះចរាចរណ៍ដែល ជាបញ្ហាដ៏ឈឺក្បាល​នៅ​រាជធានីនោះទេ ហើយការហ្វឹកហាត់នេះ ក៏មានបញ្ជាឲ្យធ្វើតែនៅពេលកំណត់ ឲ្យឈប់សម្រាកដ៏ខ្លីតែប៉ុណ្ណោះដែរ។ សត្រូវ​ថ្មីនោះជាអ្វី? គឺជម្ងឺធាត់ចុះខ្លាញ់។


មើលមួយភ្លែត ហាក់ដូចជាមានមាឌមាំណាស់ តែបើរត់ដេញចាប់ចោរវិញ តើវេទនាយ៉ាងណា?

យុទ្ធនាការមួយត្រូវបានដាក់បញ្ជាឲ្យធ្វើ ក្នុងរយៈពេល១២ថ្ងៃ ចាប់ផ្ដើមពីសប្ដាហ៍នេះទៅ ក្នុងគោលបំណង​ដើម្បីឲ្យ​ភ្នាក់ងារ​ទាំងឡាយរបស់អាជ្ញាធរ រករូបរាងរបស់ខ្លួនត្រឡប់មកវិញ។

នគរបាលប្រមាណជា៦០នាក់ ស្ថិតក្នុងសភាពធាត់ហួសចំណុះ មកពីគ្រប់តំបន់នៅក្នុងប្រទេសថៃ នឹងត្រូវឲ្យចូលរួម​ក្នុង​កម្មវិធីនេះ ដែលរួមមានការហ្វឹកហាត់ តាំងពីព្រឹកព្រហាមស្រាងៗ រហូតដល់ល្ងាចថ្ងៃលិច។ [...]

រ៉ូស្សី៖ តម្រូវ​ឲ្យ​ជ្រើសរើស​រវាង​សម្រក​ទម្ងន់ និង​ចេញពី​រដ្ឋាភិបាល

រ៉ូស្សី៖ តម្រូវ​ឲ្យ​ជ្រើសរើស​រវាង​សម្រក​ទម្ងន់ និង​ចេញពី​រដ្ឋាភិបាល

អភិបាលនៃតំបន់ប៉េនហ្សា ផ្នែកនារតីនៃប្រទេសរ៉ូស្សី លោក វ៉ាស៊ីលី បុតឆ្ការ៉េវ (Vassili Botchkarev) បានដាក់បញ្ជា​ទៅ​មន្ត្រីជាន់ខ្ពស់ នៅក្រោមឱវ៉ាទរបស់លោកម្នាក់ ដែលធ្វើការនៅក្នុងវិស័យកីឡា និងសុខាភិបាល ឲ្យកាត់បន្ថយទម្ងន់ ជាថ្នូរ​ទល់​នឹងមុខតំណែងរបស់គាត់ ដើម្បីបង្ហាញគំរូដល់អ្នកផ្សេង។


បុរសដុះពោះ ដែលនៅកម្ពុជា គេច្រើនឲ្យតម្លៃ ថាជាអ្នកមានលុយ មានអំណាច ...។ (រូបជំនួស)

«ខ្ញុំបញ្ជាឲ្យលោកសម្រកទម្ងន់ ឲ្យបាន១៦គីឡូក្រាម ក្នុងរយៈពេល៦ខែ» លោកអភិបាលបានប្រកាសយ៉ាងដូច្នេះ ទៅ​កាន់មន្ត្រីទទួលខុសត្រូវខាងកីឡា និងសុខាភិបាលប្រចាំតំបន់ លោក វ្លាឌីមៀរ ស្ទ្រីអាតឆ្កូវ (Vladimir Strioutchkov)។ នេះបើតាមការឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មានរ៉ូស្សី នៅថ្ងៃច័ន្ទទី៣ខែមិថុនានេះ។

[...]
ជំងឺធាត់ចុកខ្លាញ់៖ ជា​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក បើ​អ្នក​ចង់​បញ្ជៀស​ជម្ងឺ​នេះ

ជំងឺធាត់ចុកខ្លាញ់៖ ជា​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក បើ​អ្នក​ចង់​បញ្ជៀស​ជម្ងឺ​នេះ

គ្រូពេទ្យក៏ជាមនុស្សដូចគ្នា ហើយការណែនាំរបស់ពួកគាត់ទៅដល់អ្នកជំងឺ ពីការធាត់ចុកខ្លាញ់នេះ គួរតែមានការទទួល​ខុសត្រូវថា អ្វីដែលអាចធ្វើឲ្យកើនឡើងទំងន់។


ជាមួយអារហារខ្លះ វានឹងជម្រុញអោយរូបរាងយើង ក្លាយជាធាត់ចុកខ្លាញ់ បានយ៉ាងងាយ។

ដើម្បីកំណត់ឲ្យដឹងថា តើរបបអាហារ និងអាហារចិញ្ចឹមជីវិតទាំងអស់ មានឥទ្ធិពលយ៉ាងណា ចំពោះទំងន់របស់​មនុស្ស​នោះ។ ក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយលោកស្រី វេជ្ជបណ្ឌិត សារ៉ា ប្លេច (Sara Bleich) មកពី ចន ហូផឃីន ប្លូមបឺក (Johns Hopkins Bloomberg) សាលាសុខា ភិបាលសាធារណះនៃទីក្រុង ញ៉ូយ៉ក សហរដ្ឋអាមេរិកបានប្រាប់ដល់កាសែត ព្រីវិនថីវ មេឌីស៊ីន (Preventive Medicine) ចំពោះការស្ទង់មើល គ្រូពេទ្យមូលដ្ឋាន ចំនួន៥០០នាក់ ដែលបានឆ្លើយសំនួរ​នៅលើប្រព័ន្ធអនឡាញ (online)។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...