ង្វៀង ហ៊្វូជុង មកកម្ពុជាជជែករឿង«ព្រំដែននិងនិគមជនយួន»
របៀបវារៈផ្លូវការ ទាក់ទងនឹងបញ្ហាព្រំដែន ឬបញ្ហា«និគមជនវៀតណាម នៅកម្ពុជា» មិនត្រូវបានប្រទេសកម្ពុជាប្រកាស តាំងពីដំបូងមកទេ។ ផ្ទុយទៅវិញ ជារៀងរាល់ ការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់វៀតណាម ហៅកាត់ថា «VNA» តាំងពីមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម មកកាន់ប្រទេសកម្ពុជា មិនបានភ្លេចរំលឹក លើកមកសរសេរ នូវបញ្ហាព្រំដែន និងការបោះបង្គោលព្រំដែន ដែលប្រទេសទាំងពីរសម្រេចធ្វើបាន ៨៤ភាគរយនោះឡើយ។
ដោយឡែក សម្រាប់ប្រទេសកម្ពុជាវិញ គេត្រូវរង់ចាំរហូតដល់ សេចក្ដីថ្លែងការណ៍រួម ស្ដីពី«ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម» ត្រូវបានភាគីទាំងសងខាង ចុះហត្ថលេខារួចជាស្ថាពរ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ទើបគេអាចដឹងថា តើខ្លឹមសារនៃការជួបជជែក រវាងមេដឹកនាំកុម្មុយនីស និងមេដឹកនាំកម្ពុជា [...]