ប្រាសាទព្រះវិហារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃជួបគ្នា មុនប្រកាសសាលក្រម២សប្ដាហ៍
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានជួបជាមួយសមភាគីថៃ គឺលោក ស៊ូរ៉ាពង្ស តូវីចាក់ចៃគុល (Surapong Tovichakchaikul) នៅថ្ងៃចន្ទទី២៨ខែតុលានេះ ដើម្បីជជែកគ្នាជុំវិញបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ មុនការប្រកាសសាលក្រមដោយតុលាការយុត្តិធម៌អន្តរជាតិ ជុំវិញជម្លោះទឹកដីដ៏រំជើបរំជួល រវាងប្រទេសទាំងពីរ ជាប់នឹងប្រាសាទព្រះវិហារ។
សវនាការកាត់ក្ដី នៅថ្ងៃច័ន្ទទី១៥ខែមេសា នៅតុលាការយុត្តិធម៌អន្តរជាតិ។ (រូបថតផ្ដិតពីអេក្រង់វីដែអូ របស់សាលាក្ដី)
រាជធានីភ្នំពេញ - នៅព្រឹក ថ្ងៃទី២៨ ខែតុលានេះ នៅទីក្រុងប៉ោយប៉ែត នៃប្រទេសកម្ពុជា លោក ហោ ណាំហុង [...]