ផៃ ស៊ីផាន ចំអក សម រង្ស៊ី រឿងព្រំដែនថា «ធ្វើខុសពីនិយាយ»
ទោះជាការផ្ទៀងផ្ទាត់ផែនទី និងបញ្ហាព្រំដែន កម្ពុជា-វៀតណាម ដូចជាត្រូវនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសបញ្ចប់ក៏ដោយ ប៉ុន្តែការឆ្លើយឆ្លងគ្នា រវាងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំង នៅបន្តមាន មិនទាន់ដាច់អាល័យនៅឡើយ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវជំហរផ្ទាល់ខ្លួន ប្រាំយ៉ាង ក្រោយការវិលត្រឡប់ ដោយស្ងៀមស្ថាត់មកកម្ពុជាវិញ កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលម៉ិញនេះនេះ។ ជំហរទាំងប្រាំនោះរួមមាន៖ ទីមួយ មិនចោទប្រកាន់បុគ្គលណា ឬគណបក្សនយោបាយ។ ទីពីរ មិនឆ្លើយតប ទៅនឹងការចោទប្រកាន់ ពីបុគ្គលណា ឬគណបក្សនយោបាយណា។ ទីបី បង្ហាញការពិត ពីញ្ហាព្រំដែន និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា ដែលមិនមែនជាជម្លោះនយោបាយ រវាងខ្មែរនិងខ្មែរទេ តែជាជម្លោះទឹកដី រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។ ទីបួន ខិតខំពង្រឹងឯកភាពជាតិ ដោយជៀសវាង កុំឲ្យខ្មែរចាញ់ល្បិចបំបែកបំបាក់ [...]