Posts tagged as "fausse-couche"

មាន​ទោស​ពីបទ​រំលូត​កូន ព្រោះ​ត្រូវ​បងប្រុស​បង្កើត​រំលោភ

មាន​ទោស​ពីបទ​រំលូត​កូន ព្រោះ​ត្រូវ​បងប្រុស​បង្កើត​រំលោភ

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន យុវតីជំទង់ម្នាក់ ដែលរងគ្រោះ ព្រោះត្រូវបងប្រុសបង្កើត រំលោភផ្នែកផ្លូវភេទ ជាច្រើនដងនោះ ត្រូវបានតុលាការឥណ្ឌូនេស៊ីផ្ដន្ទាទោស ពីបទរំលូតកូនខុសច្បាប់ នៅក្នុងសវនាការអសាធារណៈមួយ។

លោក «Arif Budiman» អ្នកនាំពាក្យតុលាការក្រុង «Muara Bulian» ដែលស្ថិតនៅលើកោះ ស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» កាលពីចុងសប្ដាហ៍នេះ យកមកចុះផ្សាយថា៖ «យុវតី ត្រូវបានផ្ដន្តាទោស ពីបទរំលូតកូនខុសច្បាប់ ដោយអនុលោមតាមច្បាប់ ស្ដីពីការការពារកុមារ»។

រីឯបងប្រុសបង្កើតវិញ ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទរំលោភបំពាន ផ្នែកផ្លូវភេទ ទៅលើកុមារមិនទាន់គ្រប់អាយុ។ រដ្ឋអាជ្ញាប្រចាំតំបន់ បានទាមទារឲ្យតុលាការ ផ្ដន្ទាទោសយុវតីជំទង់ ដោយដាក់ពន្ធនាគារ ចំនួន១ឆ្នាំ និងផ្ដន្ទាទោសបងប្រុសបង្កើត ដោយដាក់ពន្ធនាគារ ៧ឆ្នាំ។

[...]

សព​ទារក​ម្នាក់ ខ្ចប់​ក្រដាស​ទុក​ចោល​នៅ​ក្នុង​បង្គន់​យន្ដហោះ

សព​ទារក​ម្នាក់ ខ្ចប់​ក្រដាស​ទុក​ចោល​នៅ​ក្នុង​បង្គន់​យន្ដហោះ

សាកសពរបស់ទារកដ៏តូចម្នាក់ ត្រូវបានរកឃើញ ខ្ចប់នៅក្នុងកញ្ចប់ក្រដាស់អនាម័យ នៅក្នុង​បន្ទប់​បង្គន់​របស់​យន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways» ដែលបានមកចុះចត នៅព្រលាន​យន្ដហោះ​អន្តរជាតិ «Soekarno-Hatta» ក្បែររដ្ឋធានីចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃអាទិត្យ។ ការរកឃើញ​ដ៏​អាណោច​អាធមនេះ បានផ្ទុះឡើង បន្ទាប់ពីបុគ្គលិក ខាងបោសសំអាតយន្ដហោះ បានចូលទៅលាង​ជូត​បង្គន់ របស់​យន្ដហោះ​ខាង​លើ ដែលបានហោះចេញ ពីរាជធានី ដូហា (Doha) នៃប្រទេសកាតា (ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្យ៍)។

អ្នកនាំពាក្យរបស់ព្រលានយន្ដហោះ លោក «Endang Sutrisna» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា ទារករូបនោះ មានអាយុប្រមាណជា ៥ទៅ៧ខែ ហើយត្រូវបានខ្ចប់ ដោយក្រដាសអនាម័យ និង​ទុក​ចោល នៅក្នុងបន្ទប់បង្គន់។

«ភ្ញាក់ចង់ដាច់ផ្ងារ ពេលឃើញកូនគោកើតមក មានក្បាលពីរ»

«ភ្ញាក់ចង់ដាច់ផ្ងារ ពេលឃើញកូនគោកើតមក មានក្បាលពីរ»

អ្នកដែលបានចូលទៅទស្សនា កសិដ្ឋាន «Campbellsville» ដែលស្ថិតក្នុងរដ្ឋ «Kentucky (ភាគខាងកើត-​កណ្ដាល នៃសហរដ្ឋអាមេរិក)» ប្រាកដជាភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែលពួកគេ បានឃើញផ្ទាល់​នឹង​ភ្នែក នូវសត្វកូនគោមួយក្បាល ដែលមានក្បាលពីរ និងដែលទើបនឹងកើត ឃើញពន្លឺថ្ងៃ នៅចុងខែកន្លងទៅ។ លោក ស្តេន ម៉ាកឃុប៊ិន (Stan McCubbin) ម្ចាស់កសិដ្ឋានខាងលើ បានរៀបរាប់ប្រាប់តាមទូរទស្សន៍ «WDRB» ឲ្យ​ដឹង​ថា ដំបូងឡើយ អារម្មណ៍លោក​បានរង់ចាំកូនគោភ្លោះ ដែលនឹងកើតចេញ ពីផ្ទៃម្ដាយរបស់វា។

នៅថ្ងៃដែលមេគោឆ្លងទន្លេនោះ លោក ស្ដេន បានចូលរួមជួយបង្កើតកូននេះ ដោយផ្ទាល់។ លោកបាន​ថ្លែង​ឡើង​ថា៖ «ខ្ញុំភ្ញាក់ព្រើត សឹងតែដាច់ផ្ងារ នៅពេលឃើញកូនគោនេះ កើតដំបូង ដោយមានក្បាលពីរ»។ កូន​គោ​ញី​មួយ​នេះ ត្រូវបានលោកដាក់ឈ្មោះ ឡាក់ឃី (Lucky)។ វាមានត្រជៀកពីរ ដូចធម្មតា តែមាន​ក្បាល​ព្រែក​ជា​ពីរ ក្នុងនោះមានច្រមុះពីរ មាត់ពីរ និងភ្នែកបួន។ ភ្នែកពីរ ដែលនៅកណ្ដាល [...]

ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

ខណៈនាងកំពុងថត​ការប្រកួតបាល់បោះមួយ រវាងក្រុមកីឡាពីរ នៅក្នុងក្រុង «Changxing» នៃខេត្ត «Zhejiang» ភាគខាងកើតប្រទេសចិន យុវតីជំទង់ម្នាក់នេះ បានឈឺពោះឆ្លងទន្លេ។ នាងបានចូលទៅបង្គន់ របស់​សាលប្រកួតកីឡាតែម្នាក់ឯង ហើយបង្កើតបានទារិកាដ៏តូចមួយ។ បន្ទាប់ពីនោះមក នាង​បាន​យក​ទារិកា​ខ្លួនឯងនេះ ទៅបោះចោល នៅក្នុងគុម្ភផ្កា ខាងក្រៅសាលប្រកួតកីឡា មុននឹងត្រឡប់​ចូលមក​ទស្សនា​ការ​ប្រកួត ជា​បន្ត​ទៅ​ទៀត។ នេះជាការអះអាង នៅក្នុងរបាយការណ៍មួយ របស់សារព័ត៌មានតំបន់ ឈ្មោះ «Hangzhou Daily» ដែលបានលើកហេតុផល នៃទង្វើរបស់យុវតីខាងលើ ថាបណ្ដាលមកពី «នាង​ភ័យ​ខ្លាំង​ពេក»។

របាយការណ៍ដដែលនោះ បានសរសេរទៀតថា ទារិកាដ៏អភ័ព ត្រូវបាន​បុរសអ្នកដំណើរ​ម្នាក់​​ប្រទះឃើញ។ បុរសម្នាក់នោះ ថែមទាំងបានរកឃើញអ្នកម្ដាយវ័យក្មេង ដោយបានដើរតាមដានឈាម ដែលស្រក់ប្រលាក់ នៅលើដី។

ផ្ដល់កិច្ចសម្ភាសទៅឲ្យ «Quotidien du peuple» ដែលជា​សារព័ត៌មានចិន​មួយ​ទៀត [...]

ទើប​នឹង​កើត ដុះ​ធ្មេញ​ស្រេច តែ​ស្បែក​ប្រេះ តើ​ឈឺ​ផ្សារ​យ៉ាង​ណា?

ទើប​នឹង​កើត ដុះ​ធ្មេញ​ស្រេច តែ​ស្បែក​ប្រេះ តើ​ឈឺ​ផ្សារ​យ៉ាង​ណា?

វីដេអូមួយ នៅក្នុងទំព័រហ្វេសប៊ុក របស់ទូរទស្សន៍ លីតម៉បធីវី (Littmobtv) ដែលត្រូវបានបង្ហោះ កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ឆិកាកន្លងទៅ បានទាក់ទាញ ចំណាប់អារម្មណ៍អ្នកទស្សនា ជាង៥៨ម៉ឺននាក់ ឲ្យស្លុតចិត្តអាណិត និង​ពិបាក​មើលបំផុត។

ប្រសិនបើទស្សនាវដ្ដី បង្ហាញវីដេអូនេះ នៅក្នុងអត្ថបទរបស់ខ្លួន មិនមានន័យ ថាចង់យករូបភាព ដ៏ឈឺផ្សារ​របស់​ទារក ដើម្បីបម្រើឲ្យការធ្វើអាជីវកម្ម ឬបន្តចែកផ្សាយ ដើម្បីភាពសប្បាយរីករាយ ឃើញប្លែកចម្លែក​ភ្នែក​នោះ​ឡើយ។ ប៉ុន្តែ រូបភាពនេះ អាចបម្រើឲ្យផ្នែកវេជ្ជសាស្ត្រ និងជាដំណឹង ទៅរាល់ម្ដាយទាំងឡាយ ដែល​គួរ​ទៅ​ពិនិត្យ​តាមដាន រូបរាងកាយកូន តាំងពីនៅក្នុងផ្ទៃ ឲ្យមានជាប់លាប់ និងសុំយោបល់ ពីគ្រូពេទ្យ​ពីបម្រែ​បម្រួល នៃ​រូបរាង​កូន​របស់​ខ្លួន។

ទោះបីជាមានសម្លេងស្រែកយំ លឺដូចក្មេងធម្មតា តែទារក​មានអវៈយវៈ មិនប្រក្រតីសឹងតែទាំងអស់។ ក្រឡេក​មើល​ទៅមាត់ មានតែមានស្បែកស្តើងៗ ពណ៍ក្រមឆ្អៅ ចំណែកឯភ្នែក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...