ក្រឡាប់ឡានហើយ នៅឆ្លៀតដោះស្លាកលេខ រត់បាត់ស្រមោល
គ្រោះថ្នាក់នេះ បានបង្កការភ្ញាក់ផ្អើល កាលពីរវេលាម៉ោង ១១ យប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ទន្លេសាប ជិតសណ្ឋាគារសុខា ភូមិទីមួយ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ករណីក្រឡាប់ឡានខាងលើ មិនមានអ្នគ្រោះថ្នាក់ធ្ងន់នោះទេ នេះបើតាមកាបញ្ជាក់ របស់លោក យ៉ឹម សុខា មេប៉ុស្តិ៍ជ្រោយចង្វារ។
លោកនាយប៉ុស្តិ៍ខាងលើ បានបន្ថែមទាំងហួសចិត្តថា ពេលលោក និងកម្លាំងសមត្ថកិច្ច ទៅដល់ទីតាំងកើតហេតុ គឺនៅសល់តែសម្បកឡានប៉ុណ្ណោះ។ រថយន្ដរងគ្រោះថ្នាក់នោះ មានម៉ាក លុចស៊ិស ៣០០ ពណ៍ស្ករ។ លោកបន្ថែមទៀតថា អ្នកឃើញហេតុការណ៍ ក្រឡាប់រថយន្តនេះ បានបញ្ជាក់ប្រាប់លោកថា បន្ទាប់ពីគ្រោះថ្នាក់ ក្រឡាប់ធ្លាក់ឡានចុះទៅក្រោម ប្រមាណ១០ ម៉ែត្រពីផ្លូវ ម្ចាស់ឡានប្រញាប់ប្រញាល់ ដោះស្លាកលេខ រួចជិះម៉ូតូចាកចេញ ពីកន្លែងកើតហេតុ ហាក់ដូចជាមានអ្នកណា តាមពីក្រោយ។
លោក យឹម សុខា បានប្រាប់ទស្សនាវដ្តី ឲ្យដឹងទៀតថា [...]