ជំងឺចំលែក បណ្ដាលពីមេរោគ EV-71 ក្នុងទូរទស្សន៍បារាំង និងប៊ែលហ្សិក
ប្រសិនជាកម្ពុជា កំពុងតែរៀបចំកិច្ចប្រជុំកំពូល ក្នុងថានៈជាប្រធានផ្លាស់វេន របស់សមាគមប្រជាជាតិអាស៊ាន ដោយមាន ការចូលរួម ពីថ្នាក់ដឹកនាំកំពូលៗរបស់ តំបន់នៅជុំវិញមហាសាគរ ប៉ាស៊ីហ្វិច និងមកពីសហគមន៍អ៊ឺរ៉ុប នោះក៏ដោយ តែបើ ពិនិត្យសង្កេត អោយស៊ីជំរៅបន្តិចទៅ បណ្ដាប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ឺរ៉ុប មិនសូវជាបានយកចិត្តទុកដាក់ ពីកិច្ចប្រជុំនេះ ប៉ុន្មាននោះទេ។ តែផ្ទុយទៅវិញ គឺជាការប្រកាសអាសន្ន កាលពីថ្ងៃទី២កក្កដាកន្លងទៅ ពីជំងឺដ៏ចំលែកមួយ នៅកម្ពុជា របស់ អង្គការសុខភាពពិភពលោក នោះទៅវិញទេ ដែលវាបានពញ្ញាក់អោយ ទ្វីបអ៊ឺរ៉ុបទាំងមូល បានងាកក្រឡេក ចាប់អារម្មណ៍ ទៅមើលប្រទេសកម្ពុជា នោះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ឺរ៉ុប ជាពិសេសនៅប្រទេសបារាំង បានចុះផ្សាយយ៉ាងព្រោងព្រាត ទាំងកាសែត ទាំងទស្សនាវដ្ដី ក៏ព្រមទាំងវិទ្យុ និងទូរទស្សន៍ផងដែរ ពីជំងឺចំលែក គួរអោយព្រួយបារម្ភ ដែលបានសំលាប់កុមារខ្មែរ ប្រមាណជា ៦៤នាក់ (៥៦នាក់ [...]