រូបភាពថ្មីថតពីលើអាកាស នៃ«មហាវិនាសកម្ម»នៅ អាឡិប
សង្កាត់ជាមូលដ្ឋានដ៏សំខាន់ នៃក្រុមបះបោរ នៅក្នុងក្រុងអាឡិប (Alep) ដែលជាក្រុងទីពីរ នៃប្រទេសស៊ីរី (បន្ទាប់ពីរដ្ឋធានី ដាម៉ាស) កំពុងដួលរំលំរលាយ ហើយនឹងឈានទៅចុះចាញ់កងទ័ពស្មោះស្ម័គ្រ នឹងលោក ប្រធានាធិបតី បាឆារ អែល-អាសាធ (Bachar al-Assad) ទាំងស្រុងហើយ នៅថ្ងៃអង្គារទី ១៣ ចូលមកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ ជាលទ្ធផលចុងក្រោយ នៃសមរភូមិដ៏ក្ដៅរោលរាល ដុតឆេះហុយផ្សែងទ្រលោម ក្រោមសូរគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែក មិនដាច់ពីសំណាក់កងទ័ពរបស់លោក អាសាធ និងកងទ័ពអាកាសរ៉ូស្ស៊ី។
ហើយលទ្ធផលចុងក្រោយ នៃ«មហាវិនាសកម្ម» ដោយសារសង្គ្រាមដ៏រន្ធត់ ត្រូវបានបង្ហាញ តាមរយៈរូបភាពខាងក្រោមនេះ ដែលទើបនឹងថតបាន និងដាក់បង្ហោះនៅថ្ងៃទី ១២ ខែធ្នូនេះ ដោយក្រសួងការពារជាតិ នៃរដ្ឋាភិបាលស៊ីរីខ្លួនឯង។
» វីដេអូរបស់ក្រសួងការពារជាតិស៊ីរី បង្ហោះនៅថ្ងៃទី១២ ខែធ្នូ