អ្នកភូមិបឹងកក់ជម្រុញតុលាការកំពូលជំនុំជម្រះករណី យ៉ោម បុប្ផា
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នេះ អ្នកភូមិបឹងកក់ប្រមាណជាជិតមួយរយនាក់ បានធ្វើការប្រមូលផ្តុំគ្នា នៅមុខតុលាការកំពូល ដោយស្រែកទាមទារតវ៉ាឲ្យតុលាការជាន់ខ្ពស់នេះ ធ្វើការជំនុំជម្រះក្តីករណីអ្នកស្រី យ៉ោម បុប្ផា ឲ្យបានឆាប់។
ការតវ៉ារបស់អ្នកភូមិបឹងកក់ នៅមុខតុលាការកំពូល ថ្ងៃទី១២ខែសីហា។ (រូបថត MONOROOM.info/ U. Bory)
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកំឡុងពេលតវ៉ា ថាអ្នកភូមិបឹងកក់ បានដាក់ញ្ញត្តិទៅតុលាការកំពូលតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ក្នុងគោលបំណងពន្លឿន តុលាការ ដោះស្រាយករណីនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអ្នកភូមបឹងកក់មិនទាន់ឃើញមានការឆ្លើយតប ឬក៏មានចំណាត់ការណាមួយ ពីភាគីតុលាការកំពូលនៅឡើយទេ ហេតុដូចនេះក្រុមអ្នកភូមិ [...]