សម្ពាធដាក់លើក្រសួងយុត្តិធម៌ ឲ្យផ្ដល់យុត្តិធម៌ដល់ជនទាំង២១នាក់
បន្តពីថ្ងៃម្សិលមិញដែលបានស្នើដល់ប្រតិភូសហគមន៍អ៊ឺរ៉ុប ឲ្យជួយដោះស្រាយវិបត្តិដីធ្លី និងជំរុញការដោះលែងជន២១នាក់ នៅថ្ងៃទី២៨ មីនា នេះ អ្នកភូមិបឹងកក់ បូរីកីឡា និងថ្មគោល ជិតមួយរយនាក់ បានមកដល់មុខក្រសួងយុត្តិធម៌ ដើម្បីទទូចឲ្យស្ថាប័នមួយនេះ លូកដៃពន្លឿនការដោះស្រាយ ចំពោះទុកកង្វល់របស់ពួកគេ។
អ្នកភូមបឹងកក់ នៅមុខក្រសួងយុត្តិធម៌ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិមនុស្ស - អ្នកតំណាងអ្នកភូមបឹងកក់ អ្នកស្រី ទេព វន្នី បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុខក្រសួងយុត្តិធម៌ថា៖ «ពួកខ្ញុំមិនដែលមានសង្ឃឹមលើថ្នាក់ដឹកនាំ ថាដោះស្រាយបញ្ហានោះទេ។ តែមកក្រសួងយុត្តិធម៌ពេលនេះ គឺដើម្បីសួរនាំពីបញ្ហាដាក់ញតិ្ត [...]