Posts tagged as "Manchester United"

ជាង២០៣លានដុល្លា ដើម្បី​ឲ្យ​ម៉ែនញូ​ទិញ​កីឡាករ ៣រូប

ជាង២០៣លានដុល្លា ដើម្បី​ឲ្យ​ម៉ែនញូ​ទិញ​កីឡាករ ៣រូប

កាសែតអង់គ្លេស «ម៉ែនឆេស្ទើ ពេលល្ងាច (Manchester Evening)» បានរាយការណ៏ថា លោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) ត្រូវការឲ្យក្រុម ម៉ែនញូ (Man United) ធ្វើការទិញដូរកីឡាករឲ្យបានឆាប់រហ័ស នៅរដូវក្តៅនេះ ខណៈ​ដែលគាត់ ចង់នាំយកកីឡាករឆ្នើមៗ ៣រូបមកចូលរួមជាមួយក្រុម។


លោក ហ្វឺកឺសិន គ្រូបង្វឹករបស់ក្រុម ម៉ែនញូ ចង់ទិញដូរកីឡាករបន្ថែម។

លោក ហ្វឺកឺសិន យល់ថា ក្រុមរបស់គាត់បានឈ្នះពានរង្វាន់ព្រីមែលីក (Premier League) ក៏ពិតមែន ប៉ុន្តែក្រុមដែលមាន​មូលដ្ឋាននៅ អូលត្រាហ្វដ (Old Trafford) មួយនេះ ធ្វើមិនបានល្អនោះទេ នៅក្នុងការប្រកួតក្របខ័ណ្ឌអ៊ឺរ៉ុប ឆែមពានលីក (Champions League) បន្ទាប់ពីប្រកួតចាញ់ក្រោមថ្វីជើង ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ក្នុងវគ្គ [...]

បាល់ទាត់៖ រ៉ូណាល់ដូ បើក​ទ្វារ​ក្នុង​ការ​ត្រឡប់​មក ម៉ែនញូ វិញ

បាល់ទាត់៖ រ៉ូណាល់ដូ បើក​ទ្វារ​ក្នុង​ការ​ត្រឡប់​មក ម៉ែនញូ វិញ

ខ្សែបម្រើប្រយុទ្ធ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) បាននិយាយថា គាត់មានបំណងចង់ត្រឡប់ទៅក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ជាថ្មីម្តងទៀត នាពេលអនាគត។


គ្រីស្ទែណូ រ៉ូណាល់ដូ​ នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អ៊ឺរ៉ូ ២០១២។

តារាឆ្នើមអន្តរជាតិរបស់ប្រទេសព័រទុយហ្គាល់ បានក្លាយជាវីរបុរស នៅកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) កំឡុង​ពេល ៦រដូវកាល ដែលគាត់បាននៅជាមួយក្លឹប។ ហើយគាត់ត្រូវបានលក់ទៅកាន់ក្រុម រៀលម៉ាឌ្រីដ (Real Madrid) ក្នុង​តម្លៃឯកត្តកម្មពិភពលោក ៨០លានផោន កាលពីរដូវក្តៅឆ្នាំ២០០៩។

កាសែតអង់គ្លេស Daily Star Sunday បានរាយកាណ៏ថា រ៉ូណាល់ដូ បានប្រាប់ដល់សមាជិកជាន់ខ្ពស់របស់ក្រុម បីសាច​ក្រហម ថាគាត់កំពុងតែពិចារណា [...]

ហ្វឺកឺសិន ផ្ទុះ​កំហឹង ពេល​ឃើញ ដេវិដ ល្វីស ញញឹម

ហ្វឺកឺសិន ផ្ទុះ​កំហឹង ពេល​ឃើញ ដេវិដ ល្វីស ញញឹម

លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) បាននិយាយថាកីឡាករ ដេវិដ ល្វីស (David Luiz) បានធ្វើសកម្មភាពបន្លំភ្នែក ដើម្បីឲ្យអាជ្ញាកណ្តាលបណ្តេញ រ៉ាហ្វាអែល (Rafael) ចេញពីការប្រកួត។


លោកហ្វឺកឺសិន ឆ្ងោកមុខ ទំនងជាអន់ចិត្តនឹងលទ្ធផលផង និងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលផង។

ខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ល្វីស បានប៉ះទង្គិចគ្នាជាមួយជនរួមជាតិប្រេស៊ីល រ៉ាហ្វាអែល នៅចុង ម៉ោងនៃការប្រកួត ខណៈដែលក្រុម ឆែលស៊ី យកឈ្នះក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដោយលទ្ធផល ១-០ កាលពីយប់ម៉ិញ។

ហេតុការណ៏បានកើតឡើង បន្ទាប់ពីខ្សែការពារស្លាបស្តាំ ម៉ែនញូ ទាត់បាល់ខុស តែបែជាត្រូវជើង ដេវ៊ីដ ល្វីស ពេញទំហឹង​ពីក្រោយ ហើយ ល្វីស ក៏បានដួលទំនងជាឈឺចុកចាប់ខ្លាំង។ បន្ទាប់មក លោក [...]

ក្រុមលីវើភូល​ខ្លាច ស្វារែស ចាក​ចេញ បន្ទាប់​ពី​FA​ពិន័យ​១០​ប្រកួត

ក្រុមលីវើភូល​ខ្លាច ស្វារែស ចាក​ចេញ បន្ទាប់​ពី​FA​ពិន័យ​១០​ប្រកួត

ក្រុមហង្សក្រហម លីវើភូល (Liverpool) មានការព្រួយបារម្មណ៏ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន ល្វីស ស្វារែស (Luis Suarez) ត្រូវរងពិន័យមិនឲ្យចូលលេង ១០ប្រកួត ក្នុងករណីខាំដៃកីឡាករ ប្រេនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) ហើយ​ភ័យខ្លាចថា កីឡាកររូបនេះ អាចនឹងចាកចេញពីទឹកដីអង់គ្លេស។


រូបភាពពេលធ្វើសកម្មភាព «ខាំ» ទាំងនៅកណ្ដាលពេលប្រកួត។

ក្លឹបនៅកីឡាដ្ឋាន អេនហ្វៀល (Anfield) មួយនេះ បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសហព័ន្ធបាល់ទាត់អង់គ្លេស (FA) បាន​ដាក់ពិន័យយ៉ាងច្រើនដល់ ស្វារែស ហើយពួកគេខ្លាចថា ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ នឹងមានអារម្មណ៏ថា គាត់គ្មាន​ជម្រើស និងអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ។

ខ្សែប្រយុទ្ធមុតស្រួចរូបនេះ កំពុងតែត្រូវបានក្លឹបកំពូលៗ [...]

សម្លៀកបំពាក់​កីឡា វ៉ារៀស្ពត ហ៊ាន​ថ្លៃ​៣០​លាន​ផោន ដើម្បី​ម៉ែនញូ​ចេញ​ពី ណៃ

សម្លៀកបំពាក់​កីឡា វ៉ារៀស្ពត ហ៊ាន​ថ្លៃ​៣០​លាន​ផោន ដើម្បី​ម៉ែនញូ​ចេញ​ពី ណៃ

ក្រុមហ៊ុនណៃ (Nike) និង វ៉ារៀស្ពត (Warrior Sports) កំពុងតែធ្វើសង្គ្រាមដេញថ្លៃគ្នា ខណៈពេលដែលក្រុមហ៊ុន ផលិត​សំលៀកបំពាក់កីឡា របស់អាមេរិកទាំង២នេះ ចង់បានសិទ្ធក្លាយជាអ្នកផលិតសំលៀកបំពាក់ ឲ្យម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅកាត់ថា «ម៉ែនញូ»។

បច្ចុប្បន្ន ម៉ែនឆេស្ទើ យូណៃធីត កំពុងជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនណៃ ក្នុងកិច្ចព្រមព្រៀងគ្នាក្នុងតម្លៃ ២៣,៥លាន​ផោនក្នុងមួយឆ្នាំ ហើយកិច្ចសន្យានឹងត្រូវបញ្ចប់ នៅរដូវកាល ២០១៤ -២០១៥។

ឌៀលីមែល (Daily Mail) បានរាយការណ៏ថា ក្រុមបីសាចក្រហម មិនចង់បោះបង់ដៃគូចាស់ (ណៃ) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...