ភរិយាសព កែម ឡី ដាក់បណ្ដាសាពេជ្ឈឃាដសម្លាប់ប្ដី
អាចនិយាយបានថា នេះជាប្រតិកម្មជាសាធារណៈ និងជាលើកដំបូងបង្អស់ របស់ភរិយាសពលោក កែម ឡី។ បើទោះជាមរណភាពរបស់លោក កែម ឡី ដែលត្រូវបានជនប្រដាប់អាវុធបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅកណ្ដាលបេះដូងប្រទេស បានកន្លងទៅ តាំងពីជាងមួយខែមុនទៅហើយក្ដី តែសម្រាប់អ្នកស្រី ប៊ូ រចនា ជាភរិយា វាហាក់នៅថ្មីៗនៅឡើយ។
សារប៉ុន្មានឃ្លានោះ ត្រូវបានបង្ហោះ កាលពីប៉ុន្មានម៉ោងមុន នៅលើគណនីរបស់អ្នកស្រី ប៊ូ រចនា ដោយដាក់អម ជាមួយរូបភាពអនុស្សាវរីយ៍ ជាច្រើនសន្លឹក ដែលអ្នកស្រីបានសាងជាមួយនឹងលោក កែម ឡី។ តែប៉ុន្មានម៉ោងនេះ គ្រប់គ្រាន់នឹងធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាង៥០០០នាក់ ធ្វើការចែករំលែកសារនោះ និងបន្តចូលរួមមរណទុក្ខយ៉ាងច្រើន។
អ្នកស្រីបានចោទសួរ នៅក្នុងសារនោះថា៖ «តើប្តីខ្ញុំធ្វើខុសអី បានជាមកសម្លាប់គាត់បែបនេះ? ចុះបើគេសម្លាប់(ប្ដី)អ្នក ឲ្យព្រាត់ពីប្រពន្ធកូនវិញ តើអ្នកឯងឈឺចាប់ [...]