ILO អបអរគណៈកម្មការអន្តរក្រសួង អង្កេតឃាតកម្ម ជា វិជ្ជា
អង្គការពលកម្មអន្តរជាតិ (ILO) រួមនឹងឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា (OHCHR Cambodia) បានស្វាគមន៍ នៅថ្ងៃសុក្រនេះ សេចក្ដីសម្រេច របស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគណៈកម្មការពិសេស ដើម្បីស្វែងរកជនដៃដល់ ដែលបានសម្លាប់មេដឹកនាំសហជីពលោក ជា វិជ្ជា និងសហសេវិករបស់លោក ២រូប ទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍ ចេញរួមគ្នា បានឲ្យដឹងថា អង្គការអន្តរជាតិទាំងពីរ ស្វាគមន៍ការដែលរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការ ដើម្បីស៊ើបអង្កេតករណីឃាតកម្ម លើមេដឹកនាំសហជីពកម្មករ៣រូប ដែលរួមមាន លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ (FTU) ក៏ដូចជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី តំណាងសហជីពសេរីកម្មកររោងចក្រ (FTU) ។
សេចក្ដីសម្រេចមួយ របស់លោកនាយករដ្ឋមន្រ្តី ដែលចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ហើយដែលបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៥ [...]