Posts tagged as "Workers"

ទោះ​អត់​បាយ ក៏​កម្មករ​រោង​ចក្រ ខួយស៊ីង នៅ​តស៊ូ​រក​ដំណោះ​ស្រាយ​រឿង​ប្រាក់​ខែ

ទោះ​អត់​បាយ ក៏​កម្មករ​រោង​ចក្រ ខួយស៊ីង នៅ​តស៊ូ​រក​ដំណោះ​ស្រាយ​រឿង​ប្រាក់​ខែ

ថ្ងៃបើកក្តៅហែង សឹងតែឈរនៅលើថ្នល់ ក្រាលកៅស៊ូស្ទើមិនបាន បែជាអតីតក្រុមកររោងចក្រ ខួយស៊ីង នាំគ្នាមក​ស្រែក​ទាមទារ សុំការអន្តរាគមន៍ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងអត់បាយក្រហាយទឹក តាំងពីព្រឹក​ព្រលឹមរហូតដល់ ថ្ងៃបើកក្តៅហែង វេលាម៉ោងពីររសៀល ក៏នៅតែមិនទាន់ បានទទួលការឆ្លើយតប ពីក្រសួងដដែល។

សម្រែកក្រុមកម្មករ នៅតែបានបន្លឺ នៅមុខក្រសួងការងារ តាំងពីព្រឹកព្រលឹមអុល ដើម្បីស្នើសុំឲ្យក្រសួងការងារ ពន្លឿន​ការដោះស្រាយ បញ្ហាប្រាក់អត្ថប្រយោជន៍ តែក្រុមកម្មករបានទទួល ត្រឹមតែចំលើយដដែលៗ ពីមន្ត្រីរបស់ក្រសួង ដូច​សព្វ​មួយដង៖ នោះគឺឲ្យរងចាំ ទៅមុខទៀត។

អ្នកស្រី សែម មុន្ថា អតីតកម្មកររោងចក្រ ខួយ ស៊ីង ដែលមានទីតាំង ស្ថិតនៅខ័ណ្ឌច្បារអំពៅ បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថានៅ១៩ ខែមីនាព្រឹកនេះ ថាពួកគាត់បានប្រមូលគ្នាជាង ១០០នាក់ទៅសួរនាំ និងជម្រុញ​ក្រសួង​ការងា [...]

អត្រា​«ពន្ធ»​កាត់​ទុក ឬ​បង់​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ឆ្នាំ​២០១៥

អត្រា​«ពន្ធ»​កាត់​ទុក ឬ​បង់​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ឆ្នាំ​២០១៥

តាមសេចក្តីណែនាំ ស្តីពីការអនុវត្ត អត្រាពន្ធ លើប្រាក់បៀវត្សដដែលចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥ នេះ បានធ្វើការបែងចែក ការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្ស ជាផ្នែកផ្សេងៗគ្នា ដូចខាងក្រោម៖

- ប្រាក់បៀវត្ស ដែលត្រូវបានទទួល ជាប្រចាំខែ ចាប់ពី ០ រៀល ដល់ ៨០០ ០០១ រៀល ត្រូវរួចពន្ធលើប្រាក់ខែ(0%)។

- ប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៨០០ ០០១ រៀល (ប៉ែតសិបម៉ឺនមួយរៀល) ដល់១ ២៥០ ០០០ រៀល (មួយលានម្ភៃប្រាំម៉ឺនរៀល) ត្រូវជាប់ អត្រាពន្ធលើប្រាក់ខែ ៥%។ ក្នុងនោះត្រូវដក ប្រាក់លម្អៀងលើសប្រាក់ពន្ធ ក្នុង​ថ្នាក់​នីមួយៗ ឬប្រាក់ទាយជ្ជទាន ដែលហៅថា ប្រាក់«កាត់ចេញ»។ សម្រាប់ប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៨០០ ០០១ រៀល ដល់១ ២៥០ ០០០ រៀល មានប្រាក់«កាត់»ចេញចំនួន ៤០ ០០០ រៀល សម្រាប់អ្នកនៅលីវ និងសម្រាប់​អ្នកមាន​គ្រួសារ (ប្តី-ប្រពន្ធ) ត្រូវទទួលបានប្រាក់កាត់ចេញ ចំនួន ៧៥ ០០០ រៀល។

សម្រាប់ប្តី-ប្រពន្ធ មានកូនមួយ (១) [...]

ក្រុម​សមាគម​​រត់​កង់​បី ប្រជុំ​បញ្ចប់​ជម្លោះ​ នៅ​សាលា​ខណ្ឌ​ដូន​ពេញ

ក្រុម​សមាគម​​រត់​កង់​បី ប្រជុំ​បញ្ចប់​ជម្លោះ​ នៅ​សាលា​ខណ្ឌ​ដូន​ពេញ

ដោយមានការសម្របសម្រួល ពីលោក សយ សុភាព នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើឲ្យមានការជួបគ្នា លើតុប្រជុំ ក្នុងនាមជាអ្នកទទួលយក ការស្រុះស្រួលគ្នារៀងៗខ្លួន។ ក្នុងការប្រជុំ នៅរសៀលថ្ងៃទី១៦ខែមិនា ឆ្នាំ២០១៥​នេះ មានតំណាងសមាគម រួមគ្នាអភិវឌ្ឃន៍កម្ពុជា លោក ឯ សុភាស់ តំណាងសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ  អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងអ្នកសម្របសម្រួល លោក សយ សុភាព។ អ្នកចូលរួមទាំង​អស់​ខាង​លើ បានលើកឡើង ពីបញ្ហា ដែលបានកើតទាំងអស់ ដោយបើកចំហ។

ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានលើកឡើងថា លោកមិនដែលចង់បង្កបញ្ហាទាំងនេះឡើងទេ ដូចដែលបានឃើញស្រាប់ ព្រោះលោក តែងតែឲ្យសមាជិករបស់ខ្លួនចាកចេញ នៅពេលដែលដឹងថា ប្រុងនឹងមាន​ជម្លោះ​កើតឡើង។ ព្រោះលោកមិនចង់ ឲ្យភាគីខាងណាមួយ មើលមុខគ្នាមិនចំនោះទេ ព្រោះសុទ្ធតែជាខ្មែរដូចគ្នា។ លោក​បញ្ជាក់ថា ជម្លោះទាំងនេះ កើតចេញពីសមាជិក និងសមាជិកបញ្ចើចបញ្ចើដាក់គ្នា [...]

សមាគម​កង់​​បី​ចំនួន​ពីរ​នៅ​ភ្នំពេញ នឹង​ជួប​គ្នា​ដើម្បី​«ជម្រះ​បញ្ជី»

សមាគម​កង់​​បី​ចំនួន​ពីរ​នៅ​ភ្នំពេញ នឹង​ជួប​គ្នា​ដើម្បី​«ជម្រះ​បញ្ជី»

រហូតមកដល់រសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ សមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយលោក ឯ សុភាស់ និង​លោក ហៀង វិទ្យា រួមទាំងសមាជិក ប្រមាណជា៣០០នាក់ បានធ្វើការដង្ហែរក្បួន ប្រកាសខ្លាំងៗ សុំឲ្យ​ប្រធាន​សមាគម​សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ ចេញមុខដោះស្រាយ ជាមួយក្រុមខ្លួន ពីបញ្ហាមួយចំនួន ដែលមានការឈ្លោះ​ទាស់​ទែងគ្នា រវាងកូនចៅ និងកូនចៅ។

លោក ជ្រៃ វិចិត្រ ជាអ្នកទទួលខុសត្រូវ ខាងនាយកដ្ឋានផែនការ របស់សមាគមរួមគ្នាអភិវឌ្ឃន៍កម្ពុជា បានវាយ​ប្រហារ​ពាក្យសម្តីធ្ងន់ៗ ទៅលើសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ជាសមាគមដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងបង្ករភាព​ចលាចល​ដល់សង្គម ព្រោះមានសមាជិក ជាអតីតអ្នកញៀនថ្នាំ។ មិនតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់ថា ប្រធាន​សមាគម​ខាងលើ ជាមមនុស្សកំសាក មិនហ៊ានចេញមុខដោះស្រាយបញ្ហាជាមួយគ្នា ដោយប្រាប់កូនចៅរបស់ខ្លួន គេច​ពីតំបន់គោលដៅអស់។

ពាក្យសម្តីធ្ងន់ៗទាំងនេះ ត្រូវបានសមាជិក [...]

ម៉ម សូណង់ដូ៖ បុគ្គលិកធ្វើកូដកម្ម ព្រោះ អាត់ ធន់ នៅពីក្រោយ

ម៉ម សូណង់ដូ៖ បុគ្គលិកធ្វើកូដកម្ម ព្រោះ អាត់ ធន់ នៅពីក្រោយ

លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានព្រមានថា នឹងប្តឹងអតីតបុគ្គលិក ដែលលោកបានបញ្ឈប់នោះ រួម​ទាំង​អ្នក​នៅពីក្រោយផង ទៅកាន់តុលាការ ពីបទមានចេតនា បំបិទសំឡេងវិទ្យុសំបុកឃ្មុំ។ លោក ម៉ម សូណង់ដូ បានចង្អុល ទៅប្រធានសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ថាជាអ្នកញុះញង់ និងនៅពីក្រោយការតវ៉ា របស់អតីតបុគ្គលិករបស់លោក។

ការថ្លែងរបស់លោក ម៉ម សូណង់ដូ បានធ្វើឡើង ក្នុងសន្និសិទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា នេះ នៅ​ទីស្នាក់ការវិទ្យុសំបុកឃ្មុំ បន្ទាប់ពីក្រុមបុគ្គលិក បានធ្វើកូដកម្ម តាំងពីថ្ងៃទី១១ ខែមីនានេះ នៅលើទីតាំង ស្ថិតនៅ​បណ្តោយ​ផ្លូវ៨៦ BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមបុគ្គលិកទាំងនោះ បានធ្វើការ​ទាមទារ​ឲ្យលោក លោក ម៉ម សូណង់ដូ បើកប្រាក់ខែសម្រាប់ខែកុម្ភៈ និងផ្តល់នូវប្រាក់អត្ថប្រយោជន៍ ទៅតាម​ច្បាប់​ការងារ នៅពេលបុគ្គលិកធ្វើការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...