ថៃហាមអង្គការលើកលែងទោសអន្តរជាតិ មិនឲ្យនិយាយពីការធ្វើទារុណកម្ម
តំណាងពីររូប របស់អង្គការ«លើកលែងទោសអន្តរជាតិ» ហៅជាភាសាអង់គ្លេស «Amnesty International» មានបំណងចង់ផ្សព្វផ្សាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ នូវរបាយការណ៍ដ៏ប្រទាំងប្រទើស ដែលអង្គការនេះ បានរកឃើញការធ្វើទារុណកម្ម ចំនួន៧៤ករណី ពីសំណាក់នគរបាល និងយោធាថៃ។ ប៉ុន្តែមន្ត្រី របស់អង្គការអន្តរជាតិខាងលើ ត្រូវបានកងកម្លាំងអាជ្ញាធរថៃ ធ្វើការហាមឃាត់ មិនឲ្យធ្វើសន្និសីទសារព័ត៌មាននោះទេ។។
អ្នកនាំពាក្យ របស់អង្គការលើកលែងទោសអន្តរជាតិ លោក «Omar Waraich» ដែលបានធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងករណីនេះ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «អាជ្ញាធរថៃ បានព្រមានពួកយើងជាមុនថា ប្រសិនជាតំណាងរបស់យើង និយាយតាមរយៈសន្និសីទសារព័ត៌មាននោះ បានន័យថា យើងរំលោភ ទៅលើច្បាប់ការងារថៃ»។
ចំពោះអាជ្ញាធរថៃវិញ មិនមានតំណាងម្នាក់ ចេញមុខមកធ្វើអត្ថាធិប្បាយ [...]