Posts tagged as "Google"

អ្នក​ឯក​ទេស​ពន្យល់​ពី​រូប​យន្ដហោះ​ធ្លាក់​នៅ​ភ្នំ​ឱរ៉ាល់ ក្នុង Google Map

អ្នក​ឯក​ទេស​ពន្យល់​ពី​រូប​យន្ដហោះ​ធ្លាក់​នៅ​ភ្នំ​ឱរ៉ាល់ ក្នុង Google Map

បើតាមសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា នោះមិនមែនជារូបធម្មតាទេ នៅពេលគេឃើញមានយន្ដហោះ ថតជាប់នៅពីលើភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ នៃប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់អ្នកឯកទេស ខាងព័ត៌មានវិទ្យា បាន​ពន្យល់ថា វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។


រូបភាពផ្ដិតចេញពីគេហទំព័រផែនទី របស់ ហ្គូហ្គ័ល ត្រង់ចំនុចឃើញយន្ដហោះ ក្បែរភ្នំឱរ៉ាល់ ក្នុងតំបន់ជួរភ្នំក្រវ៉ាញ។

បច្ចេកវិទ្យា - ជួនកាលនៅប្រទេសកម្ពុជា ទោះជាគេមិនដឹងពីហេតុការណ៍ពិតប្រាកដ ថាជាអ្វីមួយឲ្យប្រាកដ​នោះ​ក៏ដោយ ក៏គេអាចយកវាមកបង្កើតឆ្នៃធ្វើជាព័ត៌មាន ផ្សាយឲ្យទៅជាមានការភ្ញាក់ផ្អើលនោះបានដែរ។ នេះជា​ករណី​មួយ នៃរូបថតដែល ប្រព័ន្ធផែនទីរបស់ ហ្គូហ្គ័ល ​(Google Map) [...]

ផ្សាយ​ពាណិជ្ជកម្ម​នៅ​ទំព័រ​មុខ​ របស់​ហ្គូហ្គ័ល ថ្លៃ​១០​លាន​ដុល្លារ (vdo)

ផ្សាយ​ពាណិជ្ជកម្ម​នៅ​ទំព័រ​មុខ​ របស់​ហ្គូហ្គ័ល ថ្លៃ​១០​លាន​ដុល្លារ (vdo)

គេហទំព័រុករកធំជាងគេ ហ្គូហ្គ័ល (Google) បានដឹងពីយើងសឹងតែគ្រប់ៗគ្នា នូវអ្វីៗសឹងតែទាំងអស់។ តែចុះយើង​រាល់គ្នា មានដឹងអ្វីពីគេហទំព័រនេះវិញឬទេ? ជាពិសេស នៅពេលដែលហ្គូហ្គ័ល ក៏ជាយក្សខាងការផ្សាយ​ពាណិជ្ជកម្ម​ដែរផងនោះ តើហ្គូហ្គ័លនឹកឃើញចង់លក់ ការផ្សាយពាណិជ្ជកម្មនៅលើទំព័រមុខរបស់ខ្លួនឬទេ? ធ្លាប់នឹកឃើញ តែថ្លៃ​បន្តិចហើយ៖ ១០លានដុល្លារ ដើម្បីបានផ្សាយផលិតផលនៅនឹងទំព័រមុខនេះ !!!


ទំព័រមុខរបស់ហ្គូហ្គ័ល។

បច្ចេកវិទ្យា - គេហទំព័ររុករកធំជាងគេ របស់ពិភពលោក ហ្គូហ្គ័ល របស់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា របស់អាមេរិក ជាកំពូលគេហទំព័៍រ ដែលដឹងស្គាល់ពីអ្វីៗទាំងអស់ និងគ្រប់យ៉ាងរបស់យើងរាល់គ្នា រាប់ចាប់តាំងពីទូរសា រូបថត វីដេអូ [...]

ទស្សនា​អង្គរ​នៅ​ផ្ទះ ពី​គ្រប់​ទិសទី​ក្នុង​ពិភពលោក ជា​មួយ​ហ្គូហ្គ័ល (vdo)

ទស្សនា​អង្គរ​នៅ​ផ្ទះ ពី​គ្រប់​ទិសទី​ក្នុង​ពិភពលោក ជា​មួយ​ហ្គូហ្គ័ល (vdo)

ដើរកំសាន្ដក្នុងតំបន់រាជធានីអង្គរបូរាណ ដ៏ល្បីរបស់ខ្មែរ នឹងអាចធ្វើបានពីផ្ទះឬការិយាល័យរបស់អ្នក នៅគ្រប់ទី​កន្លែងទាំងអស់ នៅក្នុងពិភពលោក។ ក្រុមហ៊ុនយក្សរបស់អាមេរិក ហ្គូហ្គ័ល (Google) ទើបនឹងបញ្ចប់គម្រោង «សម្បត្តិវប្បធម៌របស់ពិភពលោក» នៅក្នុងប្រទេសកម្ពុជា ហើយបានបញ្ជូនរូបថតវិលជុំ ៣៦០ឌឺក្រេ ជា​ច្រើន​ដាក់ ទៅក្នុងគេហរទំព័រផែនទីរបស់ខ្លួន។


រូបភាពផ្ដិតចេញពីគេហទំព័រផែនទីរបស់ហ្គូហ្គ័ល ដែលថតពីប្រាសាទតាព្រហ្មក្នុងតំបន់អង្គរ។

ទស្សនាតំបន់អង្គរ - បង្ហាញគម្រោងនេះ នៅក្នុងមហាប្រាសាទអង្គរវត្តរបស់ខ្មែរ កាលពីសប្ដាហ៍កន្លងមកនេះ គម្រោងចុងក្រោយរបស់ហ្គូហ្គ័ល ដែលមានឈ្មោះថា «សម្បត្តិវប្បធម៌របស់ពិភពលោក» បានអនុញ្ញាតឲ្យអ្នក​ប្រើប្រាស់បណ្ដាញអាំងធើណែត [...]

ហ្គូហ្គល បង្កើត​ទូរស័ព្ទ​ទំនើប​ថ្មី បំពាក់​ដោយ​ម៉ាស៊ីន​ស៊្រីឌី (3D)

ហ្គូហ្គល បង្កើត​ទូរស័ព្ទ​ទំនើប​ថ្មី បំពាក់​ដោយ​ម៉ាស៊ីន​ស៊្រីឌី (3D)

គម្រោងបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា តាំងហ្គូ (Tango) គឺជាគម្រោងទូរស័ព្ទដៃទំនើប អេនឌ្រ័ដ (Android) មួយ​ប្រភេទថ្មី​របស់​ក្រុមហ៊ុន ហ្គូហ្គល (Google) ទើបនឹងត្រូវបានប្រភពមួយចំនួន អះអាងឲ្យដឹងថា ក្រុមការងារ​អភិវឌ្ឍន៍​គម្រោង​បច្ចេកវិទ្យា របស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ ដាក់ទៅឲ្យអ្នកស្រាវជ្រាវ និងរៀបចំកម្មវិធី ចំនួន២០០នាក់​ដំបូងគេ។


ទូរស័ព្ទប្រភេទថ្មី តាំងហ្គូ របស់មហាយក្សា ហ្គូហ្គល។ (រូបថតផ្ដិតចេញពីវីដេអូ ហ្គូហ្គល)

បច្ចេកវិទ្យា - ប្រភពនោះបានឲ្យដឹងថា ក្រុមការងារអភិវឌ្ឍន៍គម្រោង​បច្ចេកវិទ្យា ដែលមានឈ្មោះថា Advanced Technology and Projects ឬហៅកាត់ថា ATAP នឹងដាក់កម្មវិធីមេមួយ ដែលជាគម្រោងបច្ចេកវិទ្យាថ្មី ឈ្មោះហៅថា តាំងហ្គូ ទៅឲ្យអ្នកស្រាវជ្រាវ [...]

ហ្គោហ្គ័ល បង្ហើប​ប្រាប់​ឈ្មោះ​ជំនាន់​ថ្មី​នៃ​អេនដ្រយ​៤.៤​៖ «គីតកាត់»

ហ្គោហ្គ័ល បង្ហើប​ប្រាប់​ឈ្មោះ​ជំនាន់​ថ្មី​នៃ​អេនដ្រយ​៤.៤​៖ «គីតកាត់»

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនហ្គោហ្គ័ល (Google) ទើបតែប្រកាសចេញ នូវប្រព័ន្ធប្រតិបត្តិការជំនាន់​ចុងក្រោយ​បង្អស់ ៤.៣ ជេលីបីន (Android - 4.3 Jelly Bean) ដែលអាចដំណើរការនៅលើពពួកទូរស័ព្ទដៃវ៉ៃឆ្លាត ឬថេប្លិតស៊េរីថ្មីៗ។ ប៉ុន្តែមិនទាន់ស្កប់ស្កល់នៅឡើយទេ ព្រោះពេលនេះ ហ្គោហ្គ័លបានបង្ហើបឲ្យដឹងថា ជំនាន់ថ្មី ៤.៤ នឹងចេញក្នុងពេលឆាប់ៗ​ខាងមុខនេះបន្តទៀត។


គីតកាត់ ជាឈ្មោះរបស់នំសូកូឡាមួយ តែបានក្លាយជាឈ្មោះរបស់ប្រព័ន្ធប្រតិបត្តិការរបស់ហ្គោហ្គ័ល។ (រូបថត google.com)

យើងធ្លាប់លឺថា ហ្គោហ្គ័ល នឹងចេញ អេនដ្រយ៥.០ ឃី លីមភី (Android 5.0 Key Lime Pie) ដែលជាប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ថ្មីបន្ទាប់។ ប៉ុន្តែជាក់ស្តែងហ្គោហ្គ័ល បានបញ្ជាក់ថា ជំនាន់បន្ទាប់នោះគឺ អេនដ្រយ៤.៤ មានឈ្មោះថា «គីតកាត់» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...