ហ៊ុន សែន ទៅព្យាបាលជំងឺ ឬទៅដើរកំសាន្ដ?
ជាការចម្លែកមួយ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បានបង្ហាញពីរូបភាពដើរកំសាន្ដ ជួបជុំស៊ីផឹក ជាមួយក្រុមគ្រួសារ និងមន្ត្រីជិតស្និតរបស់ខ្លួន ខណៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលទាក់ទងនឹងការដឹកនាំជាតិ ត្រូវបានលើកពេល ពីរសប្ដាហ៍ជាប់ៗគ្នា។ មិនត្រឹមតែប៉ុណ្ណឹង សម័យប្រជុំរដ្ឋសភាកាលពីថ្ងៃចន្ទ ដើម្បីធ្វើវិសោធនកម្មលើកទីពីរ ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលធ្វើឡើងក្រោមបញ្ជា របស់លោកនោះ ក៏គេមិនឃើញវត្តមាន របស់លោកចូលរួមដែរ។
បើនិយាយទៅ លោក ហ៊ុន សែន មិនបានបង្ហាញមុខជាសាធារណៈ តាំងពីក្រោយថ្ងៃដែលលោកបញ្ជា ឲ្យធ្វើវិសោធនកម្មច្បាប់នេះ និងឲ្យចាត់វិធានការ លើ «បន្ទប់ស្ថានការណ៍» ពោល គឺលោកបានបាត់មុខ ក្រោយពេលលោកចូលរួមរំលឹកខួប នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា នៅកោះពេជ្រ។
តើលោកទៅណា? តើការដើរកំសាន្ដ ជួបជុំស៊ីផឹក របស់លោក ហ៊ុន សែន ដែលមានរយៈពេល២សប្ដាហ៍ [...]