Posts tagged as "Creativity"

រដ្ឋាភិបាល​ឲ្យ​ប្រើ​«កម្ចី​លេខ»​ពី​អង់គ្លេស ដែល​មាន​ចំនួន​ធំៗ

រដ្ឋាភិបាល​ឲ្យ​ប្រើ​«កម្ចី​លេខ»​ពី​អង់គ្លេស ដែល​មាន​ចំនួន​ធំៗ

កង្វះខាត នៃតួលេខដ៏សំខាន់ ក្នុងការសំគាល់ លើខ្ទង់ចំណាយ ឬចំណូលនានា ដែលមានរហូតដល់ (ប៊ីលាន) នោះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី ចេញប្រកាសអនុញ្ញាត ឲ្យប្រជាពលរដ្ឋ​ខ្មែរទាំងអស់ មានសិទ្ធិក្នុងការប្រើប្រាស់ប្រព័ន្ធលេខ«ខ្មែរ» រាប់ចាប់ពី «១០លើកជាស្វ័យគុណ៩» ឡើងទៅ ទៅ​តាមស្តង់ដា និងហៅតាមប្រព័ន្ធអង់គ្លេស ។

តាមសេចក្តីប្រកាសរបស់លោក សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ បានធ្វើការពន្យល់ថា មូលហេតុដែលចាំបាច់តម្រូវឲ្យកម្ពុជា ធ្វើការកម្ចីលេខ«ស្វ័យគុណ» ពី​ប្រព័ន្ធអងស់គ្លេសនោះ ព្រោះតែក្នុង«ភាសាបាលី គិតជាលេខ» (ឬភាសាខ្មែរ) បានបញ្ចប់ ត្រឹម«១០ស្វ័យគុណ​១២ (10¹²)»ប៉ុណ្ណោះ។ លោករដ្ឋមន្រ្តី បានអះអាងបញ្ជាក់ផងថា ប្រព័ន្ធស្វ័យគុណអង់គ្លេសនេះ មានភាព​ច្បាស់​លាស់ អាចទទួលយក មកប្រើប្រាស់បាន។

ការសម្រេចដាក់ឲ្យប្រជាពលរដ្ឋកម្ពុជា [...]

ឃាត់​ខ្លួន​កុមារ​សាសនិក​អ៊ីស្លាម​ម្នាក់ ច្រឡំ​នាឡិកា​ជា​គ្រាប់​បែក

ឃាត់​ខ្លួន​កុមារ​សាសនិក​អ៊ីស្លាម​ម្នាក់ ច្រឡំ​នាឡិកា​ជា​គ្រាប់​បែក

កុមារដែលចូលចិត្ដបច្ចេកវិទ្យាថ្មីៗនេះ មានបំណងចង់ឲ្យមិត្តភ័ក្រ និងគ្រូរបស់ខ្លួននៅសាលា ដឹងពីស្នាដៃ​បង្កើត​ថ្មីរបស់ខ្លួន។ ប៉ុន្តែអ្នកទាំងនោះ បែរជារាយការណ៍ ទៅប្រាប់នគរបាលទៅវិញ។ កុមារ អាមេដ មហាមេដ (Ahmed Mohamed) សិស្សវិទ្យាល័យអាយុ១៤ឆ្នាំមួយរូប ត្រូវបាននគរបាលឃាត់ខ្លួន នៅភាគខាងត្បូង សហរដ្ឋ​អាមេរិក បន្ទាប់ពីកងកម្លាំងនគរបាលទាំងនោះ បានចោទកុមាររូបនេះថា បានផ្គុំឲ្យមានជា​គ្រាប់​បែក​ឡើង។ ប៉ុន្តែតាមពិតទៅ នោះជានាឡិកា ឌីជីថល មួយប្រភេទ ដែលជាស្នាដៃឆ្នៃប្រឌិត របស់កុមារខ្លួនឯង។ រឿងរ៉ាវ បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) លូកដៃបញ្ចេញប្រតិកម្ម។

សិស្ស អាដមេដ មហាមេដ បាននាំគ្រឿងបច្ចេកវិទ្យា កែឆ្នៃថ្មីរបស់ខ្លួន មកសាលារៀន នៅថ្ងៃទី១៣ ខែកញ្ញា ក្នុងនោះមានអេក្រង់មួយ និងប្រព័ន្ធអេឡិចត្រូនិក មួយផ្សេងទៀត។ កុមារចង់បង្ហាញ ការបង្កើតថ្មីរបស់ខ្លួន ប្រាប់​​ទៅគ្រូបង្រៀន [...]

តារា​បង្ហាញ​ម៉ូដ​ស្វីស​ម្នាក់ មក​ថត​ស្រាត​នៅ ប៉ារីស តែ...

តារា​បង្ហាញ​ម៉ូដ​ស្វីស​ម្នាក់ មក​ថត​ស្រាត​នៅ ប៉ារីស តែ...

នៅប្រទេសស្វីស នាង មីឡូ ម័រ៉េ ត្រូវបានអ្នកផងស្គាល់ និងល្បីថា នាងមានភាពប៉ិនប្រសព្វ ខាងឈុត​ឆាក​សិល្បៈ បង្ហាញខ្លួនស្រាតននលគោក ជាសាធារណៈ។ ប៉ុន្តែនៅរដ្ឋធានី ប៉ារីស ប្រទេសបារាំងវិញ វិចិត្រការិនី និងជាតារាបង្ហាញម៉ូដរូបនេះ មិនសូវជាមាននរណាស្គាល់នាងទេ។ ដោយទំនងជាបែបនេះផង ទើបនាង​បាន​មកកាន់ទីលានត្រូកាដេរ៉ូ (Trocadéro) ខាងមុខតួអេហ្វែល (tour Eiffel) នៃរដ្ឋធានី ប៉ារីស ដើម្បីរៀបចំ​ឈុត​ឆាក ស្រាតដោយខ្លួនឯង ជាមួយមនុស្សម្នានៅទីនោះ។

បើក្រុមអ្នកទេសចរណ៍ និងបណ្ដាជនរស់នៅក្បែរនោះ បានសប្បាយរីករាយ នឹងបានឃើញនាង ហើយបាន​ថតរូបជាមួយនាងនោះ តែសម្រាប់អាជ្ញាធរនគរបាលបារាំងវិញ មិនបានសប្បាយចិត្តទេ។ ហេតុដូច្នេះហើយ ទើបនាង មីឡូ ម័រ៉េ ត្រូវបាននគរបាលឃាត់ខ្លួន ប្រមូលទាំងសម្ភារៈនានារបស់នាង ដែលមាន​នៅ​នឹងកន្លែង យកទៅដាក់ នៅស្នងការនគរបាល សង្កាត់លេខ១៧ នៅវេលាម៉ោង១៧ល្ងាច។

ភ្នាក់ងារចាត់ការទូទៅ​របស់នាង លោក ភីធើ ប៉ាល (Peter [...]

កំពូល​ក្បាច់​គុន ដក​«ដាវ»​កាប់​ឪឡឹក តែ...

បើដកដាវចេញ មកសួររកស្នេហ៍ ដូចនៅក្នុងភាពយន្ដកាប់ដាវ នោះមិនជាអ្វីទេ។ តែនេះ ជាការដកដាវចេញ ដើម្បីយកមកកាប់ឪឡឹក។ មហាបុរស កំពូលក្បាច់គុនម្នាក់នេះ ឈ្មោះ អាលី បានដកដាវកោង ចេញពីស្រោម ដើម្បីបង្ហាញសន្ធឹកដាវមរណៈ ដែលខ្លួនបានហាត់ ជាយូរណាស់មកហើយ ទៅលើផ្លែឪឡឹកមួយ។

ជាការប៉ាន់ស្មានមួយដែលខុស ព្រោះនៅក្នុងភាពយន្ដកាប់ដាវ គេមិនដាក់តុធ្វើពីកញ្ចក់ នៅពីក្រោមផ្លែឪឡឹក ដូច្នេះទេ។ ករណីនេះ អាចបណ្ដាល មកពីប្រតិកម្មវិជ្ជាគុន ឬបណ្ដាលមកពីនរណាម្នាក់ យកខ្លាញ់មក​លាប​ពី​លើ​ផ្លៃឪឡឹក ព្រោះមួយដាវរបស់មហាបុរស អាលី ដែលមានពាក់អាវ «Like a Boss (ដូចអ្នកជំនាញ)» បានរអិល ជ្រុល​ទៅកាប់តុកញ្ចក់ បែកខ្ចាត់ខ្ចាយ!

វីដេអូនេះ ត្រូវបានយកមកបង្ហោះ ដាក់នៅលើគេហទំព័រ ចែករំលែកវីដេអូ យូធូប កាលពីថ្ងៃទី២៧ ខែមិថុនា កន្លង​មកនេះ ហើយមានអ្នកចុចចូលមកទស្សនា ជាង១លានដងហើយ៕

ការប្រើ Effet ក្នុងភាពយន្ដ Kung Fury

ភាពយន្ដ «Kung Fury» មានការតម្លើង និងការកាត់តបញ្ចូល នូវ «Effet» ឬហៅថា «VFX» រហូតដល់ទៅ​ចំនួន​ជិត៤០០។ ហើយការបង្កើត នូវរូបភាពរំជួលចិត្ត ដ៏ពិសេសត្រជាក់ភ្នែកទាំងនេះ ជាស្នាដៃរបស់​ក្រុមហ៊ុន​មួយ មានឈ្មោះថា «Fido» ដែលមានទីតាំងនៅក្នុងរាជធានី ស្តុកខុម ប្រទេសសស៊ុយអែដ។

ទស្សនាវដ្ដីសូមលើកយក មកបង្ហាញជូន (ដូចក្នុងវីដេអូខាងលើ) នូវរបៀបតម្លើង និងកាត់បញ្ចូលឈុត​ឆាក​ពិសេសៗ ចំនួន៨ ដោយមានទាំងរូបភាព 3D ផង នៅក្នុងភាពយន្ដ «Kung Fury» ដែលត្រូវបាន យក​​មក​ដាក់​ផ្សាយ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប ហើយមានមនុស្សចុចចូលទៅទស្សនា ប្រមាណ​​ជាង១៧លាន​ដងហើយ។

ខាងក្រោមនេះ ជារូបភាពមួយចំនួន ពីឈុតឆាកកាត់ត និងបន្ទាប់មក លោកអ្នកនឹងទស្សនា នូវភាពយន្ដ «Kung Fury» ទាំងស្រុង ដូចតទៅ៖




ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...